(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការទុយោដែលមានគុណភាពពិតប្រាកដក្រុមហ៊ុន ជីប ម៉ុង បានបណ្តាក់ទុន ធ្វើការសិក្សាស្រាវជ្រាវលើផលិផលទុយោដែលមានគុណភាពល្អពិតប្រាកដ ល្អជាងទុយោដទៃក្នុងតំបន់។  លទ្ធផលនៃការស្រាវជ្រាវបានធ្វើឲ្យជីប ម៉ុងសម្រេចយកការផលិតទុយោដែល ផ្អែកលើបច្ចេកវិទ្យាអ៊ីតាលី ប្រើប្រាស់គ្រឿងផ្សំនៃវត្ថុធាតុដើមមួយភាគធំ ត្រូវបាននាំចូលដោយផ្ទាល់ពីសហភាពអ៊ឺរ៉ុប។

បន្ទាប់ពីផលិតឡើងចេញជារូបរាង ទុយោត្រូវឆ្លងកាត់ការធ្វើតេស្តបញ្ជាក់គុណភាពជាច្រើនតំណាក់កាលមុន ចេញលក់នៅលើទីផ្សារ។ ការធ្វើតេស្តលើភាពធន់នឹងសម្ពាធទឹក ការធ្វើតេស្ត លើភាពស្វិតរឹងមាំ និងការធ្វើតេស្តពីភាពធន់នឹងកំលាំងសង្កត់ជាមួយទំងន់ជាង៥តោន។

បន្ថែមលើការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ ទុយោជីប ម៉ុង ត្រូវបានធ្វើតេស្តជាក់ស្តែងមួយទៀត ដោយទ្រទំងន់ឡានផ្ទុកទំនិញជាង ៣០តោនបើកកិនពីលើ ដើម្បីបញ្ជាក់ច្បាស់ពីភាពស្វិតរឹងមាំ លទ្ធផលបង្ហាញជាក់ស្តែងបញ្ជាក់ថា ទុយោនៅតែមិនបែក និងគ្មានស្នាមប្រេះសូម្បីបន្តិច ដែលធ្វើឲ្យយើងកាន់តែប្រាកដក្នុងចិត្តថា ប្រជាពលរដ្ឋកម្ពុជា នឹងប្រើប្រាស់ផលិតផលម៉ាកសញ្ញាក្នុងស្រុក ដោយមោទនភាព ៕