(ក្រចេះ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតមកដល់ម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងដល់កម្ពស់ ២២.១១ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ម៉ែត្រ)។

ក្រសួងបញ្ជាក់ទៀតថា «ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារក្រុងក្រចេះ ជាបណ្តើរៗហើយ ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន០១គ្រឿង ដើម្បីបូមទឹកដែលហូរហៀរចេញតាមប្រព័ន្ធលូនោះ បញ្ចូលទៅក្នុងបឹងរំលាច»