(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ គណបក្សរហូតដល់ចំនួន១៦ នឹងចូលរួមកិច្ចពិគ្រោះយោបល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកស្អែក (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន៖ ការជួបជុំគ្នារវាងថ្នាក់ដឹកនាំគណបក្សនយោបាយ នៅថ្ងៃស្អែកនេះ ជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ! (ចុចអាន)

៣៖ ប្រធានាធិបតីតួកគី សាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (ចុចអាន)

៤៖ មហាជនកំពុងទន្ទឹងចង់ដឹងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់បុរសខ្លាំងកម្ពុជា និងជឿជាក់ថា គណៈរដ្ឋមន្ត្រីថ្មីនឹងធ្វើការកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនចំពោះជាតិ និងប្រជាជន (ចុចអាន)

៥៖ រដ្ឋមន្ត្រីអប់រំ៖ កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ធ្វើតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តម មិនមែនធ្វើតែពេលប្រឡងបាក់ឌុបនោះទេ (ចុចអាន)

៦៖ បេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានម្នាក់ទៀតហើយ ប្រកាសលាឈប់ពីតំណែង, ខណៈបញ្ហាផ្ទៃក្នុងគណបក្សមួយនេះកំពុងរង្គោះរង្គើយ៉ាងខ្លាំងក្រោយចាញ់ឆ្នោត (ចុចអាន)

៧៖ បុត្រាច្បងសម្តេចក្រុមព្រះ ដែលឡើងជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមវេទិកាពិគ្រោះយោបល់ជាមួយសម្តេចតេជោ ហ៊ុន សែន (ចុចអាន)

៨៖ រដ្ឋមន្ត្រីអប់រំ៖ បាក់ឌុបឆ្នាំនេះនៅតែធានាបានភាពត្រឹមត្រូវ ដោយឈរលើគោលការណ៍ «ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចយកបាន» (ចុចអាន)

៩៖ លោក សុខ ឥសាន៖ ការដែលព្រះមហាក្សត្រប្រទានព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាល គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ (ចុចអាន)

១០៖ ក្រមា​វែងជាង​គេ​លើ​ពិភពលោក ត្រូវបានដាក់​តម្ដល់នៅ​សារមន្ទីរជាតិ ដើម្បីឲ្យភ្ញៀវជាតិ-អន្ដរជាតិ បានទស្សនា និងស្វែងយល់ (ចុចអាន)

១១៖ ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី អបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ដ្រី (ចុចអាន)

១២៖ ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ​ឲ្យអាជ្ញាធរបញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ​មិនទាន់ចុះបញ្ជី (ចុចអាន)

១៣៖ ៧ខែឆ្នាំ២០១៨ អ្នកជំងឺ ២៤ម៉ឺននាក់ ដែលមកទទួលសេវាពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (ចុចអាន)

១៤៖ ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ! (ចុចអាន)

១៥៖ អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តការចុះល្បាត និងបង្រ្កាបនូវរាល់បទល្មើស ជាពិសេសគ្រឿងញៀន ដើម្បីសុវត្ថិភាពតាមមូលដ្ឋាន (ចុចអាន)

១៦៖ អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំង២៥ បង្ក្រាប និងទប់ស្កាត់ការចែកខិតប័ណ្ណ បម្រើសេវាផ្លូវភេទរបស់ជនជាតិចិន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចជាលើកទីបួន ទៅកាន់កូរ៉េខាងជើងឆាប់ៗនេះ (ចុចអាន)

២៖ ​អស់ពីរុស្ស៊ី! សហរដ្ឋអាមេរិកចោទចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ថាអាចនឹងលូកលាន់ក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួន (ចុចអាន)

៣៖ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់រះលើស្ថានទូតអាមេរិក ប្រចាំប្រទេសតួកគី (ចុចអាន)

៤៖ មនុស្សស្លាប់កើនដល់៣៧០នាក់ និង៧០០,០០០នាក់ ត្រូវជម្លៀសពីគ្រោះទឹកជំនន់នៅឥណ្ឌា (ចុចអាន)

៥៖ លោក ដូណាល់ ត្រាំ ទទូច​ឲ្យ​ប្រទេសមានៗ ជាអ្នកចេញលុយរក្សាស្ថិរភាពស៊ីរីវិញ ក្រោយអាមេរិកផ្អាកជំនួយ​​២៣០លាន​ដុល្លារ (ចុចអាន)

៦៖ ប្រធានាធិបតីរុស្ស៊ី និងអធិការបតីអាល្លឺម៉ង់ ជួបមុខគ្នាជជែក​ពី​បញ្ហាអន្តរជាតិ ដ៏ក្តៅគគុកមួយចំនួន (ចុចអាន)

៧៖ទីបំផុត! ពិធីជួបជុំគ្រួសារកូរ៉េ ដែលព្រាត់ប្រាសគ្នាក្នុងសម័យសង្រ្គាម បានចាប់ផ្ដើមហើយ (ចុចអាន)

៨៖ ឧទ្ធម្ភាគចក្រយោធារុស្ស៊ី Mi-26T2V ហោះហើរសាកល្បងជាលើកដំបូង ក្រោយដំឡើងសមត្ថភាពហើយថ្មីៗ (ចុចអាន)

៩៖ឥណ្ឌូណេស៊ី៖ មនុស្ស៥នាក់ស្លាប់ និងរបួស៤០នាក់ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​វាយប្រហារកោះលុមបុក កាលពីម្សិលមិញ (ចុចអាន)

១០៖រុស្ស៊ីនិងឥណ្ឌា បន្តជជែកគ្នារឿងគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី ចំនួន១២៧គ្រឿង (ចុចអាន)

១១៖រុស្ស៊ី-​កូរ៉េខាងជើង នឹងពិចារណាពីជម្រើសរៀបចំឱ្យលោក គីម ជុងអ៊ុន ជាន់ដីរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ (ចុចអាន)

១២៖​ អតីតមេធាវីម្នាក់របស់លោក ដូណាល់ ត្រាំ កំពុងត្រូវគេស៊ើបអង្កេតជុំវិញបា្រក់២០លានដុល្លារ (ចុចអាន)

Fresh News TV រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោកជូរ លឹមហួត, លោក វង់ វុធ, លោក វៃ ជីវ័ន, កញ្ញា តាំង វីគី, និងលោក ហួន លីហួ ៕