(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦ ដែលចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់គ្នាលើការងារកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែប្រសើរ។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលតែម្តង។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរយ៉ាងខ្លីនៅលើ Facebook យ៉ាងដូច្នេះថា៖ «រួមគ្នាកសាងជាតិ លើកទីមួយ ជាប្រវត្តិសាស្រ្កម្ពុជា វត្តមានរួមរបស់គណប្សនយោបាយនៅក្នុងវិមានសន្តិភាព»។

ខាងក្រោមនេះជាបញ្ជីសមាសភាពគណបក្សនយោបាយចំនួន១៦ ដែលចូលរួម និង៤មិនចូលរួមដែលបង្ហោះនៅលើ Facebook របស់លោក ផៃ ស៊ីផាន៖