(ហ្សាកាតា)៖ ទីបំផុតវីរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡា Asian Games 2014 បានឆ្លងផុតវគ្គជម្រុះ ១៦នាក់ចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីហើយ បន្ទាប់ពីគូប្រជែងរបស់ខ្លួន គឺកីឡាការិនីស្រីលង្កា Ranuri Wickramasinghe បានដកខ្លួនពីការប្រកួត ដែលធ្វើឲ្យ សៀវម៉ី បានឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ដោយបន្ដជួបកីឡាការិនីអូបេគីស្ថាន ក្រោយកីឡាការិនីអូបេគីស្ថាននេះ បានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ ក្នុងលទ្ធផល ៦-៣ពិន្ទុព្រឹកនេះ៕

នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន នាយបេសកកម្មពីប្រទេសឥណ្ឌូនេស៊ី