(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ២០១៨។

ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា (បាក់ឌុប) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨​ ត្រូវបានបញ្ចប់​ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។ ដំណើរ​ការ​ប្រឡង​រយៈ​ពេល​ពីរ​ថ្ងៃ​​មកនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន​១,៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១.៦៥​ភាគរយ ​នៃ​ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប។

បើតាមក្រសួង លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖