(ភ្នំពេញ)៖ លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៉ី បានផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ ឱ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៦។ នេះបើយោងតាមលិខិតអបអរសាទរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ក្នុងលិខិតអបអរសាទរ របស់នាយករដ្ឋមន្ត្រីរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរ ដ៏ស្មោះស្ម័គ្រជូនចំពោះសម្តេច ក្នុងឱកាសដែលសម្តេច ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត»។
បើតាមលិខិតនេះបានគូសបញ្ជាក់ថា រុស្ស៉ីនិងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងប្រៀបដូចជាដៃគូ។ ពាណិជ្ជកម្មទ្វេភាគីរបស់ រុស្ស៉ីនិងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ការស្រាវជ្រាវ និងបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើន លូតលាស់។ ប្រទេសទាំងពីរ កំពុងតែធ្វើការងារជាមួយគ្នា លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងគម្រោងឧស្សាហកម្មជាច្រើន។
ក្នុងលិខិតដដែល នាយករដ្ឋមន្ត្រីរុស្ស៉ី ក៏បានជូនពរសម្តេចតេជោ ហ៊ុន សែន ទទួលបាននូវសុខភាពល្អ សុខុមាលភាព និងទទួលបាននូវភាពជោគជ័យក្នុងភារកិច្ច គ្រប់បែបយ៉ាង៕
ខាងក្រោមនេះជាសារលិខិតរបស់នាយករដ្ឋមន្ត្រីរុស្ស៉ី ៖