(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី០៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនលោក ម៉ៃស្រ៊ីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យ សង្គមនិយមស្រីលង្កា និង លោក Ranil Wickremesinghe នាយករដ្ឋមន្រ្តីស្រីលង្កា ដែលបានផ្ញើលិខិតអបអរសាទរជូនសម្តេចសម្រាប់បន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិថ្មី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលិខិតអបអរសាទររបស់ឯកឧត្តមជូនចំពោះខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានតែងតាំងជានាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ «ខ្ញុំឯកភាពជាមួយទស្សនៈរបស់ឯកឧត្តមដែលថាកម្ពុជា និងស្រីលង្កា មានការតភ្ជាប់វប្បធ៌រួមគ្នា ហើយខ្ញុំរីករាយដោយកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងស្រលង្កាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវប្រទេសយើងទាំងពីរ និងការរីកលូតលាស់នូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖