(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អាណាព្យាបាលសិស្សានុសិស្សឲ្យបានជ្រាបថា ក្នុងកាសឆ្នាំសិក្សាថ្មី ២០១៨ -២០១៩ ខាងមុខសាលា

ប្រ៊ីតធីស អន្ដរជាតិ ផ្ដល់អាហារូបករណ៍៣០% ពេញមួយឆ្នាំជាច្រើនកន្លែង ដល់ប្អូនសិស្សានុសិស្ស ដែលអញ្ជើញមកចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មីនេះ។

មិនត្រឹមតែប៉ុណ្ណោះ រាល់សិស្សានុសិស្ស ដែលបានចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរយើង សាលា និងមានបន្ថែមឈុតឯកសណ្ឋានសាលាចំនួនមួយឈុត​ រួមទំាងបញ្ចុះតម្លៃ១០០ដុល្លារ លើថ្លៃចុះឈ្មោះសិស្សាដំបូងរបស់ប្អូនៗទៀតផង។

ព័ត៌មានលម្អិត សូមអស់លោក លោកស្រី អ្នកនាងកញ្ញាអាចអញ្ចើញមកកាន់ការិយាល័យ និងផ្ដល់ព័ត៌មានរបស់សាលាប្រ៊ីធីអន្ដរជាតិផ្ទាល់ ដែលមានទីតាំងនៅផ្ទះលេខ ៥៧ ផ្លូវ ២៤២ (№ 57 St. 242) សង្កាត់ចតុមុខខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ ឬទំនាកទំនងតាមរយះទូរស័ព្ទលេខ៖ 015/ 099 99 14 15 ។

មិនត្រឹមតែប៉ុណ្ណោះ អស់លោក លោកស្រីអាណាព្យាបាលសិស្ស ក៏អាចចូលទៅកាន់ផេករបស់សាលា British International Academy BIA ។

សិក្សានៅសាលាប្រ៊ីតធីស សិក្សាជាមួយលោកគ្រូអ្នកគ្រូបរទេស ដែលមានករុកោសល្យប្រកបដោយវិជ្ជាជីវៈខ្ពស់ រួមជាមួយអ្នកគ្រូជំនួយការ ដែលមានជំនាញច្បាស់លាស់បង្រៀន និងថែទំាកូនចៅរបស់លោក លោកស្រី ឱ្យបានជោគជ័យ ក្នុងការសិក្សា និងមានសុខភាពល្អ ៕