(ភ្នំពេញ)៖ សណ្ឋាគារសុខា ជាសណ្ឋាគារលំដាប់ផ្កាយប្រាំប្រណិត ផ្តល់ជូនភ្ញៀវនូវបទពិសោធន៍នៃការស្នាក់នៅ ការទទួលទានអាហារ និងការប្រារព្ធពិធីក្នុងបរិយាកាសដ៏មនោរម្យ ជាមួយនឹងសេវាកម្មទៅតាមតម្រូវការរបស់ភ្ញៀវ។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារសុខាផ្តល់ជូននូវទីកន្លែងដ៏ល្អបំផុត សម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។

សណ្ឋាគារសុខា នឹងចូលរួមក្នុងពិធីពិព័រណ៍អាពាហ៍ពិពាហ៍ចំនួនពីរលើកនៅចុងខែកញ្ញានេះ ដើម្បីផ្តល់ជូននូវព័ត៌មានលម្អិតទាក់ទងនឹងសេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍ ជាមួយនឹងតម្លៃដ៏ពិសេសដែលនឹងផ្តល់ជូនសម្រាប់គូស្នេហ៍ ដែលមានបំណងរៀបមង្គលការនៅសណ្ឋាគារសុខា។

សូមជម្រាបជូនថា ពិធីពិព័រណ៍អាពាហ៍ពិពាហ៍នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រអគារ A, B, C, D, E និង F និងថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើប អ៊ីអនជាន់ផ្ទាល់ដី។ នាឱកាសដ៏ពិសេសនេះ ភ្ញៀវចូលទស្សនាស្តង់ពិព័រណ៍សណ្ឋាគារសុខា អាចទទួលបាននូវការប្រឹក្សាយោបល់ ពីបុគ្គលិកជំនាញរបស់សណ្ឋាគារ ពាក់ព័ន្ធនឹងសេវាកម្មអាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខា ជាមួយនឹងតម្លៃជាកញ្ចប់ថ្មីត្រឹមតែ ២៩៨ដុល្លារប៉ុណ្ណោះក្នុងមួយតុ រួមបញ្ចូលទាំងសាលអាពាហ៍ពិពាហ៍ អាហារ បន្ទប់ស្នាក់នៅ កម្រាលព្រំក្រហម តុកៅអី បុគ្គលិកបម្រើសេវាកម្ម និងសេវាកម្មតុបតែង។ លើសពីនេះ ភ្ញៀវចូលរួមទស្សនាស្តង់ពិព័រណ៍សុខា នឹងទទួលបាននូវការផ្តល់ជូនពិសេស និងការចាប់ឆ្នោតផ្សងសំណាងជាច្រើនផងដែរ។

សណ្ឋាគារ និងរមណីយដ្ឋានសុខា មានបទពិសោធន៍ខ្ពស់ក្នុងការផ្តល់នូវការរៀបចំពិធីអាពាហ៍ពិពាហ៍ជូនដល់អតិថិជន ជាមួយនឹងសាលប្រណិតធំទូលាយ អមដោយការតុបតែងដ៏ស្រស់ស្អាត អាហារដ៏មានឱជារស អនាម័យ និងស្តង់ដាខ្ពស់ប្រកបដោយវិជ្ជាជីវៈ។ សណ្ឋាគារ និងរមណីយដ្ឋានសុខា គឺជាដៃគូដ៏ប្រសើរបំផុត សម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក។

សម្រាប់ការព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៨៨ ២៦ ៣៦ ៣៣១ និង ០៨៨ ២៦ ៣៦ ៣៩០៕