(ភ្នំពេញ)៖ សម្រាប់កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, នៅថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដើមសប្តាហ៍ក្រោយនេះ លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមកពន្យល់យ៉ាងលម្អិត អំពី «រៀនជំនាញបច្ចេកទេស មានតម្រូវការទីផ្សារការងារខ្ពស់ ប្រាក់ខែសមរម្យ» ស្របពេលដែលប្អូនសិស្សានុសិស្ស ទើបប្រឡងបាក់ឌុបរួចហើយកំពុងពិបាកចិត្ត នឹងរើសជំនាញសិក្សា។

ការផ្សាយនៃកិច្ចសម្ភាសន៍ រវាងអង្គភាពព័ត៌មាន Fresh News និងលោក ថង សាម៉ុន មន្ត្រីជំនាញក្រសួងការងារ នឹងធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។

កម្មវិធីថ្មីដ៏មានសារប្រយោជន៍នេះ នឹងត្រូវផ្សាយរៀងរាល់សប្តាហ៍ថ្ងៃចន្ទ នៅម៉ោង២៖០០នាទីរសៀល និងម៉ោង៩៖០០នាទីយប់។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News តាមរយៈទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.