(ភ្នំពេញ)៖ ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» ត្រូវ​បានពង្រីកអាជីវកម្មពីសេវា Smart Media Services ក្លាយជាក្រុមហ៊ុនឈានមុនគេ ​ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លើការផ្តល់សេវាកម្មថតផ្សាយផ្ទាល់ គ្រប់កម្មវិធីកម្រិត 4K នៅកម្ពុជា បានផ្តល់ជូនការបញ្ចុះតម្លៃពិសេស ជូនអតិថិជនរយៈពេល២ថ្ងៃ នៅក្នុងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ការផ្តល់ជូនការប​ញ្ចុះតម្លៃពិសេស ជូនអតិថិជនរបស់ក្រុមហ៊ុន ឯកទេសថត «រាធីកា» នាពេលនេះ គឺជាការផ្តល់ជូនកាដូសម្រាប់អតិថិជន នៅមុនឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់អតិថិជន ដែលអញ្ជើញមកកក់នូវសេវាកម្ម ពីក្រុមហ៊ុន រាធីកា «RATIKA Co., LTD» នឹងទទួលបានការបញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់មានពីមុនមក រហូតទៅដល់២០ភាគរយឡើងទៅ។

ផ្អែកទៅលើជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ​ នៃការថតមុនអាពាហ៍ពិពាហ៍ ( Pre-Wedding) និងថតក្នុងពិធីអាពាហ៍ពិពាហ៍ (Wedding) ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» ធានាយ៉ាងច្បាស់លាស់ថា នឹងធ្វើឲ្យអតិថិជនកាន់តែមានជំនឿ មកលើក្រុមការងារ ដែលប្រើប្រាស់ឧបករណ៍យ៉ាងទំនើប ទទួលការបណ្តុះបណ្តាលច្បាស់លាស់ មានសុជីវ​ធម៌ជាមួយអតិថិជន ដែលធ្វើឲ្យមានភាពកក់ក្តៅ និងទំនុកចិត្តបំផុត។

ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» បានត្រៀមខ្លួនជានិច្ច ក្នុងការសំរាំងប្លង់ថត និងវីដេអូរបស់លោកអ្នកជាមួយអ្នកថតឯកទេស និងទទួលខុសត្រូវ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។

ចំពោះសេវាកម្ម ដែលក្រុមហ៊ុន «រាធីកា» ផ្តល់ជូនដល់អតិថិជន រួមមាន៖

១៖ ផ្នែកវីដេអូ មានដូចជា ទួលថតវីដេអូ ថតផ្សាយផ្ទាល់ ថតពាណិជ្ជកម្ម ថតតន្រ្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២៖ ផលិតកម្មវិធីមានដូចជា ដឹកនាំផលិត ការកាត់ត ​​វីដេអូ រៀបចំសេនារីយោ បទយការណ៍

៣៖ សម្ភារៈជួល មានដូចជា កាមេរ៉ា 4K ទូរទស្សន៍ 4K LCD Projector និង Drone

កាតព្វកិច្ចចម្បងមួយរបស់ ក្រុមហ៊ុន រាធីកា RATIKA Co., LTD គឺការគោរពច្បាប់ពាណិជ្ជកម្ម និងការបង់ពន្ធត្រឹមត្រូវ រួមទាំងពន្ធ VAT ជូនរដ្ឋ។

អតិថិជន ដែលមានចំណាប់អារម្មណ៍ ទៅលើសេវាកម្មរបស់ ក្រុមហ៊ុន រាធីកា «RATIKA Co., LTD» លោកអ្នកអាចអញ្ជើញទៅកាន់ស្តង់ របស់ក្រុមហ៊ុន ដោយផ្ទាល់ នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តធ្វើនាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ឲ្យបា​នគ្រប់ៗគ្នា ដើម្បីទទួលបានការបញ្ចុះ តម្លៃពិសេស ជាមួយក្រុមហ៊ុន រាធីកា ដែលផ្តល់ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់៕ ០១២ ៨២៣ ៨៤៨,០១៧ ៨៣៨​ ៨៨៩, ០១៦  ៨២៣ ៨៤៨