និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសថា គម្រោងខុនដូ City Gem Condo ធ្វើការអភិវឌ្ឍដោយគ្មានអាជ្ញាបណ្ណនោះទេ សូមប្រុងប្រយ័ត្ន !

12-07-2024 15:23

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍអគារសហកម្មសិទ្ធិ (ខុនដូ) ឈ្មោះថា City Gem Condo របស់ក្រុមហ៊ុន សាំស៍ អាប់ អ៉ិនធើណេសិនណល ដែលមានទីតាំងនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រកបអាជីវកម្ម មិនមានអជ្ញាបណ្ឌពីនិយ័តករនោះទេ។

និយ័តករបញ្ជាក់ថា «សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនខាងលើ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ»

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖