អគ្គនាយកធនាគាររដ្ឋ SME Bank: ដើម្បីឱ្យការផលិតរបស់កម្ពុជា មានភាពប្រកួតប្រជែង ទទួលបានតម្លៃបន្ថែមកាន់តែធំ ត្រូវតែពន្លាតខ្សែច្រវាក់តម្លៃ (Video inside)
18-05-2025 12:10
(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SMEs Bank បានលើកឡើងថា ដើម្បីឱ្យការផលិតរបស់កម្ពុជា មានភាពប្រកួតប្រជែង ទទួលបានតម្លៃបន្ថែមកាន់តែធំ ត្រូវតែពន្លាតខ្សែច្រវាក់តម្លៃ ជាពិសេសពង្រីកវិសាលភាពផ្គត់ផ្គង់វត្ថុធាតុដើម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញឥណទានគាំទ្រដល់អាជីវកម្មក្នុងស្រុក ក្រោមសម្ពាធពន្ធអាមេរិក» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជា សុភ័ក្ត បានបញ្ជាក់យ៉ាងដូច្នេះថា «កាលណាយើងចង់បាន តម្លៃបន្ថែមកាន់តែធូរ យើងចាំបាច់ត្រូវតែពន្លាត ឬក៏ធ្វើឲ្យវែងនូវខ្សែច្រវាក់តម្លៃ [...] យើងត្រូវធ្វើយ៉ាងម្ដេច បន្ថែមនូវខ្សែច្រវាក់តម្លៃ ឲ្យបានកាន់តែច្រើន»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ជា សុភ័ក្ត៖