ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា អះអាងថា ស្បៀងសម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ មិនមានការឡើងថ្លៃទេ (Video inside)
04-07-2025 15:59
(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានគូសបញ្ជាក់ថា ស្បៀងសម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាអង្ករ និងទឹកត្រី មិនមានការឡើងថ្លៃទេ ដោយសារការផ្គត់ផ្គង់គ្រប់គ្រាន់ និងលើសតម្រូវការ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មៀវ សុខទ្រី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានធានាសន្តិសុខស្បៀងកម្ពុជា ក្នុងស្ថានការណ៍ជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។
លោក មៀវ សុខទ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញដូចមានផលិតផលម្ហូបអាហារ ដែលអាចទុកបានយូរ ដូចជា៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ជាដើម -ល- អាចមានការប្រែប្រួលបន្ដិចបន្ដួចទេ ហើយរឿងតម្លៃ ខ្ញុំឃើញថា អត់មានឡើងទេ ដោយសារការផ្គត់ផ្គង់យើងពិតជាគ្រប់គ្រាន់ និងលើសតម្រូវការ»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក មៀវ សុខទ្រី៖