អ្នកឧកញ៉ា លឹម ហេង៖ ដើម្បីរក្សានិរន្តភាព នៃការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន លុះត្រាតែយើងមានទីផ្សារនាំចេញ (Video inside)
11-07-2025 15:47
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីរក្សានិរន្តភាព នៃការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន លុះត្រាតែយើងមានទីផ្សារនាំចេញ ហើយទីផ្សារនាំចេញនេះ គឺពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសដៃគូ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ ផលិតផលក្នុងស្រុក និងភាពប្រឈម» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ការផលិត ដើម្បីរក្សានិរន្ដភាព ទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ គឺយើងទាមទារទីផ្សារ ទាំងក្នុងស្រុក និងការនាំចេញ ដូច្នេះការនាំចេញ គឺពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ»។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំតែងតែលើកឡើងថា ដើម្បីរក្សានិរន្ដភាព នៃការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន លុះតែយើងមានទីផ្សារនាំចេញ»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖