អ្នកឧកញ៉ា លាង ម៉េង៖ ធនាគារ ជីប ម៉ុង គាំទ្រអាជីវកម្មលក្ខណៈគ្រួសារដែលចង់ពង្រីកខ្លួន តាមរយៈការពិនិត្យផ្តល់កម្ចីដោយគ្មានទ្រព្យបញ្ចាំ (Video inside)
18-07-2025 10:18
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង បានលើកឡើងថា ធនាគារ ជីប ម៉ុង គាំទ្រអាជីវកម្មលក្ខណៈគ្រួសារ និងពិនិត្យផ្តល់កម្ចី ដោយគ្មានទ្រព្យបញ្ចាំ ប៉ុន្ដែត្រូវមើលលើអាជីវកម្មនោះ ត្រូវគោលដៅឬអត់ជាមុនសិន ព្រោះមិនចង់ឲ្យអតិថិជនទទួលកម្ចី ខ្លាចទៅជាបំណុល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លាង ម៉េង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការឥណទានធនាគារ ជីប ម៉ុង ជំរុញបរិយាកាសជំនួញនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាគាត់មានលក្ខណៈជាគ្រួសារ នៅពេលណាដែលពង្រីកអាជីវកម្ម គាត់ត្រូវការដើមទុន ប៉ុន្ដែគាត់គ្រប់គ្រងបានល្អ ពីការលក់ និងខ្សែច្រវាក់ផលិតកម្មគ្រប់គ្រងបានល្អ ធនាគារ ជីប ម៉ុង សូមស្វាគមន៍នឹងផ្ដល់ឲ្យគាត់ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ»។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងថា ធនាគារ ជីប ម៉ុង ផ្ដល់កម្ចីដោយពិនិត្យមើលថា តើការពង្រីកអាជីវកម្មរបស់អតិថិជនត្រូវគោលដៅទេ? ហើយការផ្ដល់កម្ចីនេះ ពិតជាជួយដល់អាជីវកម្ម របស់អតិថិជនកាន់តែរឹងមាំ បានផ្ដល់ជូន ព្រោះគោលដៅចង់ឲ្យអតិថិជន កាន់តែល្អ និងកាន់តែខ្លាំង មិនមែនផ្ដល់កម្ចី ដើម្បីឲ្យលំបាកនោះទេ៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លាង ម៉េង៖