អ្នកឧកញ៉ា លាង ម៉េង៖ «ខ្ញុំតែងតែប្រាប់បុគ្គលិក ធនាគារ ជីប ម៉ុង ដើម្បីរីកចម្រើនទាំងអស់គ្នា ក្នុងនាមជាធនាគារ មិនមែនផ្តល់កម្ចីដោយគ្រាន់តែចង់បានលុយចំណេញទេ តែត្រូវមានគុណធម៌» (Video inside)
18-07-2025 11:28
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំកំពូលរបស់ធនាគារ ជីប ម៉ុង លោកតែងតែប្រាប់បុគ្គលិក ដើម្បីរីកចម្រើនទាំងអស់គ្នា ក្នុងនាមជាធនាគារមិនមែនផ្តល់កម្ចី ដោយគ្រាន់តែចង់បានលុយចំណេញនោះទេ តែត្រូវមានគុណធម៌។
ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការឥណទានធនាគារ ជីប ម៉ុង ជំរុញបរិយាកាសជំនួញនៅកម្ពុជា»។
អ្នកឧកញ៉ាបានបន្ដថា «យើងទាមទារឲ្យបុគ្គលិកធនាគារ ជីប ម៉ុង ទាំងអស់ ត្រូវលើក្រមសីលធម៌ ឬសច្ចធម៌ជាមួយអតិថិជន ដូច្នេះយើងមិនមែនចង់បានប្រាក់ចំណេញ ផ្ដល់ឥណទានដល់អតិថិជន ដោយបង្ខិតបង្ខំប្រើប្រាស់ការកុហកបោកប្រាស់អតិថិជននោះទេ»។
អ្នកឧកញ៉ាបានបន្ថែមទៀតថា ជាយុទ្ធសាស្រ្ដរបស់ធនាគារ ជីប ម៉ុង ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន គឺយើងតែងតែនៅក្បែរណែនាំ ដល់អតិថិជន ក៏ដូចជាបុគ្គលិកក្នុងការផ្ដល់ឥណទានដល់ភ្ញៀវប្រកបដោយសច្ចធម៌។
សូមស្ដាប់ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង៖