អ្នកឧកញ៉ា លាង ម៉េង៖ ការកសាងវប្បធម៌ និងការគិតស្រដៀងគ្នារវាងធនាគារ ជីប ម៉ុង និងម្ចាស់អាជីវកម្ម នឹងជំរុញអ្នករកស៊ីចេះប្រើប្រាស់លុយ និងវិនិយោគចំគោលដៅ ដើម្បីទទួលផលចំណេញទាំងអស់គ្នា (Video inside)
18-07-2025 11:48
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា ការកសាងវប្បធម៌ និងការគិតស្រដៀងគ្នា រវាងធនាគារ ជីប ម៉ុង និងម្ចាស់អាជីវកម្ម ពិតជាសំខាន់ណាស់ ក្នុងការជំរុញអ្នករកស៊ីឱ្យចេះប្រើប្រាស់លុយ និងវិនិយោគចំគោលដៅ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា។
លោកលើកឡើងថា កន្លងមកថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ជីប ម៉ុង តែងតែចូលរួមផ្តល់ជាគំនិតអាជីវកម្ម ចំណេះដឹងនៃការធ្វើអាជីវកម្ម និងវិធីប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យពួកគាត់ប្រើប្រាស់កម្ចី និងវិនិយោគឱ្យចំគោលដៅ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាឆ្អឹងខ្នងដ៏សំខាន់របស់កម្ពុជា។
អ្នកឧកញ៉ា លាង ម៉េង លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផែនការឥណទានធនាគារ ជីប ម៉ុង ជំរុញបរិយាកាសជំនួញនៅកម្ពុជា»៕
សូមស្តាប់ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង៖