អ្នកឧកញ៉ា លាង ម៉េង៖​ គោលដៅចម្បងរបស់ធនាគារ ជីប ម៉ុង គឺចង់ឱ្យអាជីវកម្មនៅកម្ពុជារឹងមាំ ដើម្បីមាននិរន្តភាពទាំងអស់គ្នា (Video inside)

18-07-2025 11:31

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា ធនាគារ ជីប ម៉ុង បង្កើតឡើងក្នុងគោលដៅដ៏ធំមួយ គឺចង់ឱ្យអាជីវកម្មខ្នាតតូចរឹងមាំ ដើម្បីមាននិរន្តភាពដើរទៅមុខទាំងអស់គ្នា។

ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការឥណទានធនាគារ ជីប ម៉ុង ជំរុញ​បរិយាកាសជំនួញនៅកម្ពុជា»

អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា «គោលដៅរបស់ ជីប ម៉ុង គឺចង់ឱ្យអាជីវកម្មខ្នាតតូចរឹងមាំ ដើម្បីមាននិរន្តភាពទាំងអស់គ្នា ដោយផ្ដល់កម្ចីល្អ និងចំគោលដៅដល់អតិថិជន ព្រមទាំងផ្ដល់ឲ្យអតិថិជន សម្រេចនូវគោលដៅដ៏ឆ្ងាយរបស់ពួកគេ ដូច្នេះហើយបានធនាគារ ជីប ម៉ុង ព្យាយាមគិតដល់ចំណុចតូចៗ ដែលអតិថិជនមិនចេះ និងខ្វះខាត ដើម្បីបំពេញដល់ពួកគាត់ រុញពួកគាត់ឲ្យសម្រេចគោលដៅរបស់ខ្លួន»

អ្នកឧកញ៉ា លាង ម៉េង បានបន្ដថា ធនាគារ ជីប ម៉ុង នៅតែមានគោលដៅច្បាស់ ដែលទាមទារពេលវេលា ដើម្បីសម្រេចគោលដៅទាំងអស់នេះ។ អ្វីដែលធនាគារកំពុងធ្វើជាមួយអិតិថិជន គឺការសាងសងវប្បធម៌ឲ្យអតិថិជន និងធនាគារ ជីប ម៉ុង មានការគិតស្រដៀងគ្នា ដើម្បីឲ្យពួកគាត់ក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕