ឧត្តមសេនីយ៍ទោ​ សាស្ត្រាចារ្យរង​ សេន​ សត្យា សូមគោរពអបអរសាទរ និងជូនពរ​ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី និងឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន

28-08-2023 13:19

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ​ សាស្ត្រាចារ្យរង​ សេន​ សត្យា​ នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល​ សូមគោរពអបអរសាទរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី និង ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ក្នុងឱកាសដែលព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មី និងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ទាំងពីរ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមទាំងពីរ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕