(ភ្នំពេញ)៖ មណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសផ្តល់ ការពិគ្រោះជំងឺដល់មនុស្សចាស់ ចាប់ពីអាយុ៦០ឆ្នាំ ដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ៥០ភាគរយ សម្រាប់ការព្យាបាលដោយចលនា និងសម្រាប់ការសម្រាក និងព្យាបាលនៅអគារព្រះសីហនុរាជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ដើម្បីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់មន្ទីរពេទ្យរុស្ស៊ីទាំងស្រុង-->