(វ៉ាស៊ីនតោន)៖ លោក John Boehner តំណាងរាស្ត្រប្រចាំរដ្ឋ Ohio របស់គណបក្សសារធារណៈរដ្ឋ ដែលទទួលបានសម្លេងគាំទ្រជាច្រើនសន្ធឹកសន្ធាប់កាលពីឆ្នាំ២០១០កន្លងទៅនេះ បានថ្លែងក្នុងសន្និសិទ្ធសារព័ត៌មានថា លោកនឹងលាលែងពីដំណែងក្នុងសភា នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោកនឹងលាលែងពីដំណែងក្នុងនាមជាអ្នកនាំពាក្យ ព្រមទាំងចាកចេញពីសភានៅចុងខែតុលាខាងមុខ។ សូមជម្រាបថា តំណាងរាស្ត្ររដ្ឋ Ohio រូបនេះ ត្រូវបានគេស្គាល់កាន់តែច្បាស់ បន្ទាប់ពីមានវិវាទជាមួយក្រុមអភិរក្សនិយម ជាពិសេសលើបញ្ហាគោលនយោបាយហិរញ្ញវត្ថុ។
លោកធ្លាប់ជម្នះរហូតចេញសេចក្តីសម្រេចពាក់ព័ន្ធ នឹងបរិមាណប្រាក់កម្ចី ដែលវានឹងបង្កជាវិបត្តិនៅសប្តាហ៍ក្រោយនេះ រហូតអាចធ្វើឲ្យរដ្ឋាភិបាលអាម៉េរិកបិទត្រូវទ្វា ប្រសិនបើគ្មានដំណោះស្រាយ៕