(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងសមាជិកសមាជិកា និងមន្រ្តីរដ្ឋសភាទាំងអស់ បានផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕