(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី០២ -០៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងគយនៅទូទាំងប្រទេស បានចាប់ឃាត់រថយន្តគ្មានពន្ធមានចំនួន ២០គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៣គ្រឿង និងចង្កូតស្តាំ ៧គ្រឿង។

រថយន្តទាំង២០គ្រឿងនោះរួមមាន៖

1-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2004 ពាក់ស្លាកលេខ ភ្នំពេញ 2AX-1598
2-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 ពាក់ស្លាកលេខ ភ្នំពេញ 2BL-3088
3-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2004 ពាក់ស្លាកលេខភ្នំពេញ 2AQ-8991
4-រថយន្តម៉ាក LEXUS GS300 ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពាក់ស្លាកលេខ ភ្នំពេញ 2AW-0389
5-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2003 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AT-1136
6-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-8017
7-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពាក់ស្លាកលេខ ភ្នំពេញ 2AW-8682
8-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 ពាក់ស្លាកលេខ ភ្នំពេញ 2BF-9875
9-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពាក់ស្លាកលេខភ្នំពេញ 2AP-7474
10-រថយន្តទេសចរណ៍ម៉ាកLEXUS RX400h ចង្កូតឆ្វេង ឆ្នាំផលិត2006 ស្លាកលេខ កណ្ដាល2A-1590
11-រថយន្តដឹកទំនិញធុនតូច ម៉ាក ISUZU D MAX ចង្កូតឆ្វេង ឆ្នាំផលិត2004 ស្លាកលេខបាត់ដំបង 2A-2897
12-រថយន្តដឹកទំនិញធុនតូចម៉ាក NISSAN NAVARA ចង្កូតស្ដាំ ឆ្នាំផលិត2017 ស្លាកលេខBB-1138
13-រថយន្តដឹកទំនិញធុនតូចម៉ាក NISSAN NAVARA ចង្កូតស្ដាំ ឆ្នាំផលិត2015 ស្លាកលេខ BB-1169
14-រថយន្តដឹកទំនិញធុនតូចម៉ាកTOYOTA HILUX VIGO ចង្កូតស្ដាំ ឆ្នាំផលិត2010 ស្លាកលេខBMC-0022
15-រថយន្តដឹកទំនិញធុនតូចម៉ាក ISUZU D MAX ចង្កូតស្ដាំ ឆ្នាំផលិត2004 ស្លាកលេខ បាត់ដំបង 2B-1272
16-រថយន្តម៉ាក TOYOTA CAMRY ចង្កូតស្តាំ ឆ្នាំម៉ូដែល 2010 ពណ៌ទឹកប្រាក់ ស្លាកលេខខេមរភូមិន្ទ07 2-9210
17-រថយន្តដឹកទំនិញធុនតូចម៉ាក NISSAN NAVARA ចង្កូតស្តាំ ឆ្នាំម៉ូដែល 2017 ពណ៌ក្រហម ស្លាកលេខ ខេមរភូមិន្ទ02 2-0769
18-រថយន្តដឹកទំនិញធុនតូចម៉ាក NISSAN NAVARA ចង្កូតស្តាំ ឆ្នាំម៉ូដែល 2013 ពណ៌ស ស្លាកលេខ ចង្កូតស្តាំ BMC-8143
19-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល2008 ពាក់ស្លាកលេខ ភ្នំពេញ 2AL-6700
20-រថយន្តម៉ាក LEXUS RX400h  ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពាក់ស្លាកលេខ ភ្នំពេញ 2AI-2862

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕