(ប៉េកាំង)៖ នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលជួបសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ដែលជាការណាត់ជួបរវាងមិត្តចាស់ទាំងពីរ។ កាលពីដើមឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ខណៈប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានធ្វើទស្សនកិច្ច ដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះប្រជាជនចិនក្នុងពេលដ៏សំខាន់នោះ។ ៣ឆ្នាំក្រោយមក សម្តេចតេជោ ហ៊ុន សែន បានទៅទស្សនកិច្ចនៅប្រទេសចិនម្ដងទៀតតាមការសន្យា។

នៅក្នុងកិច្ចប្រជុំឆ្នាំ២០២៣ របស់អ្នកទាំងពី លោក ស៊ី បានរំឭកពីដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលមានព្រិលធ្លាក់ខ្លាំង ដោយនិយាយថា លោករីករាយក្នុងការបំពេញ «កាណាត់ជួបរយៈពេល៣ឆ្នាំ» ជាមួយមេដឹកនាំដែលមកបំពេញទស្សនកិច្ចនេះ។

មិត្តភាពដ៏កក់ក្តៅ និងរឹងមាំរវាងលោក ស៊ី និងសម្តេចតេជោ ហ៊ុន សែន ដើរតួជាការឆ្លុះបញ្ចាំងដ៏ស្មោះ ត្រង់នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជា ដែលចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ដោយម ដឹកនាំជាច្រើនជំនាន់នៃភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ហើយទំនាក់ទំនងនេះដែលត្រូវបានពិពណ៌នាដោយលោក ស៊ី ថាជា «ដែកថែប» ប្រាកដជានឹងត្រូវបានបន្តជាថ្មី នៅពេលដែលមេដឹកនាំចិន គ្រោងនឹងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីពីររបស់គាត់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។

(រូបភាពទី១) លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជួបជាមួយព្រះមហាក្សត្រខ្មែរ ព្រះនរោត្តម សីហមុនី នៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣។ (Xinhua/Yao Dawei)

(រូបភាពទី២) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានៅពេលនោះ នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣។ (Xinhua/Huang Jingwen)

* កៅអីនៃមិត្តភាពតែមួយគត់

នៅថ្ងៃដែល លោក ស៊ី បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ គាត់បានធ្វើទស្សនកិច្ចពិសេសទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលគាល់សម្តេចម៉ែនរោត្តម មុនីនាថ សីហនុ។ សម្តេចម៉ែបានអញ្ជើញលោក ស៊ី ឱ្យអង្គុយលើកៅអីដែលសម្តេចឪ នរោត្តម សីហនុ ឧស្សាហ៍ប្រើញឹកញាប់។

កៅអីនេះត្រូវបានថែរក្សាយ៉ាងល្អិតល្អន់ដោយគ្រួសាររាជវង្សកម្ពុជា តាំងពីសម្តេចឪយាងចូលទីវង្គត់ ដោយគ្របទុក និងគ្មានការប៉ះពាល់ រហូតដល់ការទស្សនកិច្ចរបស់លោក ស៊ី។ ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី ដែលមានវត្តមានបានពន្យល់ថា «នេះជាឯកសិទ្ធិមួយសម្រាប់តែមិត្តជាទីគោរព និងជាទីស្រឡាញ់បំផុតប៉ុណ្ណោះ»

ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ លោក ស៊ី បាននិយាយដោយក្តីស្រលាញ់ចំពោះសម្តេចឪ សីហនុ ដោយពណ៌នាទ្រង់ថាជា «មិត្តជាទីគោរពរបស់ប្រជាជនចិន និងជានិមិត្តរូបនៃមិត្តភាពចិន-កម្ពុជា»។ ទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅរបស់សម្តេចឪ ជាមួយមេដឹកនាំចិនតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់មិត្តភាពដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ។ លើសពីមួយដង លោក ស៊ី បានដកស្រង់សុភាសិតចិនចំណាស់មួយ ដើម្បីគូសបញ្ជាក់ពីរបៀបដែល មិត្តភាពចិន-កម្ពុជា ស៊ូទ្រាំនឹងបញ្ហាប្រឈម និងការផ្លាស់ប្តូរសកល៖ «ការធ្វើដំណើរដ៏វែងឆ្ងាយ សាកល្បងកម្លាំងសេះ ហើយពេលវេលាដ៏វែងបង្ហាញពីចិត្តរបស់មនុស្ស»

នៅក្នុងអត្ថបទចុះហត្ថលេខារបស់លោក ស៊ី ដែលត្រូវបានបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា មុនដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសនេះឆ្នាំ២០១៦ លោកបានកត់សម្គាល់ថាប្រទេសចិន នឹងមិនភ្លេចតួនាទីរបស់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដំបូងគេ ដែលទទួលស្គាល់ធារណរដ្ឋប្រជាមានិតចិន និងជាជើងឯកនៃអាសនៈពេញសិទ្ធិរបស់ចិននៅអង្គការសហប្រជាជាតិ។

(រូបទី៣) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្តាំ) ប្រារព្ធពិធីថ្វាយនូវមេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅមហាសាលប្រជាជនក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០។ (Xinhua/Zhang Ling)

មិត្តភាពរវាងប្រទេសជិតខាងទាំងពីរតែងតែមានទំនាក់ទំនងទៅវិញទៅមក។ ប្រទេសចិនគឺជាដៃគូដ៏រឹងមាំរបស់កម្ពុជា ដែលគាំទ្រឯករាជ្យជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងការសាងសង់រោងចកស៊ីម៉ង់ត៍ និងស្ថានីយ៍ថាមពលកម្ដៅដំបូងបង្អស់របស់កម្ពុជា។

ដើម្បីគោរពដល់មិត្តភាព លោក ស៊ី បានប្រគល់មេដាយមិត្តភាពដល់សម្តេចម៉ែ នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ លោកបានមានប្រសាសន៍ថា «មេដាយមិត្តភាព» ដ៏មានទម្ងន់នេះ តំណាងឱ្យការគោរពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិន ចំពោះសម្តេចម៉ែ មុនីនាថ និងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងកម្ពុជា។

លោក ស៊ី ក៏បានបង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះគ្រួសាររាជវង្សរបស់កម្ពុជា។ លោកបាន មានប្រសាសន៍ ពេលជួបព្រះមហាក្សត្រ សីហមុនី និងសម្តេចម៉ែ មុនីនាថ នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៤ ថា «រដ្ឋធានីប៉េកាំង គឺជាផ្ទះរបស់ព្រះអង្គ។ ព្រះអង្គលើសពីការ ស្វាគមន៍អោយវិលត្រឡប់មកវិញនៅពេលណាដែលព្រះអង្គចង់»។ គាត់ក៏បានរៀបចំការគិតទុកជាមុន សម្រាប់ការពិនិត្យសុខភាពរបស់ព្រះអង្គទាំងទ្វេនៅក្នុងប្រទេសចិនផងដែរ។ ក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះ ព្រះមហាក្សត្រ សីហមុនី និងសម្តេចម៉ែ មុនីនាថ តែងតែយាងមកប្រទេសចិនយ៉ាងទៀងទាត់ស្ទើរតែពីរដងក្នុងមួយឆ្នាំ។

ប៉ុន្មានឆ្នាំមកនេះ លោក ស៊ី ក៏បានរក្សាការផ្លាស់ប្ដូរជាញឹកញាប់ជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា មិត្តភាពត្រូវបានបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។

នៅខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសប្រទេសចិនជាគោលដៅប្រទេសផ្លូវការដំបូងរបស់លោក បន្ទាប់ពីចូលកាន់តំណែង ដែលជាកាយវិការឆ្លុះបញ្ចាំងពីអាទិភាពការទូតរបស់កម្ពុជា។ ក្នុងជំនួបជាមួយលោក ស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យាបន្តពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន។

(រូបភាពទី៤) ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅមហាសាលប្រជា ជននៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Xinhua/Huang Jingwen)

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងចិន និងកម្ពុជា មិនត្រឹមតែជាគំរូសម្រាប់ប្រទេសធំ និងតូច ក្នុងការរួមរស់ជាមួយគ្នាដោយការគោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

*ផ្លូវទៅកាន់ក្តីសង្ឃឹម

សុភាសិតខ្មែរមួយឃ្លាថា «ទីណាមានផ្លូវ ទីនោះមានសង្ឃឹម»។ នៅខែឧសភា ឆ្នាំ២០២៤ ផ្លូវមួយខ្សែរ ក្នុងរាជធានីភ្នំពេញត្រូវបានប្រសិទ្ធនាមឈ្មោះថា «មហាវិថី Xi Jinping» ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី គោរពដល់ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់មេដឹកនាំចិនក្នុងការអភិវឌ្ឍប្រទេស។ នៅឆ្នាំ១៩៦៥ សម្តេចឪ សីហនុ ក៏បានប្រសិទ្ធនាមឈ្មោះផ្លូវមួយខ្សែរតាមឈ្មោះលោកប្រធាន ម៉ៅ សេទុង។

ក្នុងពិធីប្រកាសប្រសិទ្ធនាមឈ្មោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែងរួមគ្នារបស់លោក ស៊ី និងមេដឹកនាំកម្ពុជា ទំនាក់ទំនងទ្វេភាគីបានឈានចូលដល់ ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីឆ្នាំ២០១៣មក ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-កម្ពុជា បានបន្តពង្រឹងដោយសារការរីកចំរើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយលោក ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម និងផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ។

ស្ថិតនៅតាមបណ្ដោយផ្លូវសូត្រសមុទ្របុរាណ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលចូលរួមកិច្ច សហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។ មេដឹកនាំរបស់ខ្លួនបានចូលរួមនៅក្នុងប្រទេសចិនទាំង៣លើក ក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្មានឆ្នាំមកនេះ គម្រោង BRI សំខាន់ៗនៅក្នុងប្រទេសកម្ពុជាបានទទួលលទ្ធផលជាផ្លែផ្កា៖ តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានទាក់ទាញសហគ្រាស និងស្ថាប័នអន្តរជាតិជាង២០០ បង្កើតការងារចំនួន៣២,០០០កន្លែង។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជា គឺផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ បានកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរ ពីជាងប្រាំម៉ោងមកតិចជាងពីរម៉ោង។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានជួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដោយបានដំណើរការ១៧ផ្លូវ ត្រឹមដំណាច់ឆ្នាំមុន។

(រូបភាពទី៥) រូបថតពីលើអាកាស ថតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញពីផ្នែកនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ (រូបថតដោយ Xinhua)

លោក នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ មាន ប្រសាសន៍ថា «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមជាមួយនឹងគម្រោង BRI សំខាន់ៗផ្សេងទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ ពាណិជ្ជកម្មទ្វេភាគីក៏រីកចម្រើនផងដែរ។ ប្រទេសចិន គឺជាអ្នកវិនិយោគបរទេស និងជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទិន្នន័យផ្លូវការបង្ហាញថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិតបួនដង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានជួយសម្រួលដល់ការនាំចេញផលិតផលកម្ពុជា ដូចជា អង្ករ ចេក ផ្លែមាន និងត្រីបាសា ទៅកាន់ទីផ្សារចិន។

លោក ស៊ី គាំទ្រទស្សនទានទូលំទូលាយមួយ ចំពោះកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។ នេះជាមូលហេតុដែលលោកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ទ្វេភាគី «ត្បូងពេជ្រឆកោណ» ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួនប្រាំមួយគឺ នយោបាយ សមត្ថ ភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោក ថុង ម៉េងដាវិត សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់កម្លាំងរុញច្រានថ្មី សម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ដែលជាចក្ខុវិស័យដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំងពីរ។

* សៀវភៅចែករំលែកការយល់ដឹងដ៏មានតម្លៃ

នៅក្នុងខែមេសា ឆ្នាំ២០១៧ ការបោះពុម្ពជាភាសាខ្មែរនៃសៀវភៅភាគទីមួយ ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន ត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជាដោយមានសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុង ពិធីសម្ពោធ។ បោះពុម្ពលើកដំបូងក្នុងឆ្នាំ២០១៤ សៀវភៅដែលមាន១៨ជំពូកនេះ ចងក្រងនូវសុន្ទរកថា ការពិភាក្សា ការពោលប្រាស្រ័យ កិច្ចសម្ភាសន៍ ការណែនាំ និងសារអបអរសាទរចំនួន៧៩ ដោយលោក ស៊ី ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤។ សៀវភៅជាស៊េរី ដែលឥឡូវនេះមាន៤ភាគ ដើរតួជាកន្លែងសំខាន់សម្រាប់អ្នកអានទូទាំងពិភពលោកដើម្បីស្វែងយល់ពីទស្សនវិជ្ជារបស់លោក ស៊ី ក្នុងការដឹកនាំប្រទេសធំមួយដូចជាប្រទេសចិន។

ថ្លែងនៅចំពោះមុខទស្សនិកជនជាង៧០០នាក់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្ដីសង្ឃឹមថា មន្ត្រីកម្ពុជា បញ្ញវន្ត និងសិស្សានុសិស្សអាចទទួលបានការយល់ដឹងដ៏មានតម្លៃពីសៀវភៅនេះ ហើយយកមក ប្រើប្រាស់ក្នុងលក្ខខណ្ឌពិសេសរបស់កម្ពុជា ដោយហេតុនេះរួមចំណែកដល់អភិបាលកិច្ចកាន់តែមានប្រសិទ្ធភាព។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានដឹកនាំក្រុមបកប្រែ។ តាមទស្សនៈរបស់គាត់ សូត្រពីបទពិសោធន៍ និងគំនិតរបស់ប្រទេសចិន ដែលភាគច្រើនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសៀវភៅរបស់ លោក ស៊ី។ ការអភិវឌ្ឍនាពេលថ្មីៗនេះរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការរៀនអត្ថបទមួយនៅក្នុងសៀវភៅនេះ ផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការបង្កើតទ្រព្យសម្បត្តិនៅក្នុងតំបន់ក្រីក្រ។ ក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រទាំងស្រុងនៅឆ្នាំ២០២០។ សមិទ្ធិផលនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវគោលដៅលុបបំបាត់ភាពក្រីក្រនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ១០ឆ្នាំមុនកាលវិភាគ។

លោក មុនីឫទ្ធិ មានប្រសាសន៍ថា៖ «មន្ត្រីកម្ពុជាផ្ដោតជាពិសេសលើការកាត់បន្ថយភាពក្រីក្រ និងតាម ដានបទពិសោធន៍អភិបាលកិច្ចរបស់ប្រទេសចិនក្នុងផ្នែកនេះយ៉ាងជិតស្និទ្ធ»

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្ររវាងប្រទេសទាំងពីរបាននឹង កំពុងបោះជំហានយ៉ាងរឹងមាំ ដោយមានការបង្កើតភូមិគំរូកាត់បន្ថយភាពក្រីក្រជាការគូសបញ្ជាក់។ ភាគី ចិនបានចែករំលែកជាមួយសមភាគីកម្ពុជានូវបទពិសោធន៍ដ៏ដែលមានប្រយោជន៍ក្នុងការធ្វើសមាហរណ កម្មកសិកម្មទំនើប ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ។

(រូបភាពទី៦) រូបថតនេះថតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បង្ហាញពីអគារពហុបំណងមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិតានន ស្រុកបាទី ខេត្តតាកែវ ប្រទេសកម្ពុជា។ ធ្លាប់ជាភូមិក្រីក្រ ដាច់តែឯង និងស្ងាត់ជ្រងំនៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ភូមិតានន ឥឡូវនេះបានក្លាយជាភូមិទំនើបមួយដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានយ៉ាងល្អក្រោមគម្រោងកាត់បន្ថយ ភាពក្រីក្រដែលគាំទ្រដោយប្រទេសចិន។ (រូបថតដោយ វណ្ណ ពៅ/Xinhua)

ដោយសារតែការខិតខំប្រឹងប្រែងទាំងនោះ ផ្លូវបេតុង ប្រឡាយទឹក អំពូលថាមពលពន្លឺព្រះអាទិត្យ និង ប្រព័ន្ធទឹកស្អាតត្រូវបានសាងសង់នៅក្នុងភូមិ។

យោងតាមឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP ឆ្នាំ២០២៤-២០២៨ ដែលបានចេញផ្សាយកាល ពីឆ្នាំមុន ប្រទេសកម្ពុជាបានលើកប្រជាជនចំនួន២,៨លាននាក់ ឬ ៥០% នៃអ្នកក្រីក្រសរុបរបស់ប្រទេសនេះ ចេញពីភាពក្រីក្រក្នុងរយៈពេល៧ឆ្នាំកន្លះចុងក្រោយនេះ។

លោក ស៊ី បានគាំទ្រកម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិតែមួយគត់ របស់ខ្លួន។ គោលការណ៍នេះគឺជាចំណុចកណ្តាលនៃសមិទ្ធិផលនៃអព្ភូតហេតុភ្លោះរបស់ប្រទេសចិន៖ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមយូរអង្វែង។ ជាមួយនឹងសំណើដដែលៗរបស់គាត់ ប្រទេសចិន និងកម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ី ជម្រៅក្នុងការបន្ស៊ីគ្នារវាង BRI ជាមួយនឹង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ។

ក្នុងក្រសែភ្នែកសម្តេចតេជោ ហ៊ុន សែន, លោក ស៊ី គឺជាមេដឹកនាំដ៏អស្ចារ្យ និងជាបុគ្គលដ៏ឆ្នើមម្នាក់ដែលមានសមត្ថភាពដឹកនាំការអភិវឌ្ឍរបស់ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ធ«រាល់គំនិតផ្តួចផ្តើមដែលគាត់បានស្នើឡើង ដូចជាគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលភ្ជាប់អតីតកាលនិងបច្ចុប្បន្ន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្ដួច ផ្ដើមសន្តិសុខសកល ឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គាត់»«ប្រាប់ខ្ញុំផង តើមេដឹកនាំណាទៀត ដែលមានការគិតទុកជាមុនបែបនេះ?»

(ចងក្រងអត្ថបទមួយនេះដោយ៖ អ្នកយកព័ត៌មានស៊ីនហួ Wu Changwei, Sovan Nguon នៅភ្នំពេញ និង Zhang Yuan នៅប៉េកាំង ដែលបានរួមចំណែកក្នុងរឿងនេះផងដែរ»។