(មណ្ឌលគិរី)៖ មានហេតុការណ៍ដ៏ហួសចិត្តមួយ ដោយស្រ្តីវ័យក្មេងមួយរូប អាយុ ១៨ឆ្នាំ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងប្តីមិនផ្សំដំណេកជាមួយខ្លួន ទើបតែរៀបការបានរយៈពេលមួយអាទិត្យប៉ុណ្ណោះ នៅវេលាម៉ោង៥៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានបញ្ជាក់ថា ហេតុការណ៍ចងកសម្លាប់ខ្លួននេះ បានកើតឡើងនៅក្នុងឃុំខ្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយស្រ្តីរូបនោះឈ្មោះ ភឿន យឿន ជាជនជាតិព្នង៕