(បរទេស)៖ នៅល្ងាចថ្ងៃនេះ ក្រុម ISIS បានបើកការវាយប្រហារមកលើរោងចក្រហ្គាសមួយកន្លែង នៅក្នុងប្រទេសបារាំង បណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និងរបួសជាច្រើននាក់។
លោក Francois Hollande ប្រធានាធិបតិបារាំង បានថ្លែងឲ្យដឹងថា ក្រុមឧទ្ទាម ISIS វាយប្រហាររោងចក្រហ្គាសមួយកន្លែង នៅភាគខាងត្បូងរបស់ប្រទេសបារាំង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសជាច្រើននាក់។ ហើយការវាយប្រហារនេះអាចចាត់ទុកជាអំពើវភេរវកម្ម និងជាទង្វើរបស់ក្រុមឧទ្ទាម ISIS ព្រោះថា គេឃើញមានទង់ជាតិសម្គាល់របស់ក្រុម ISIS ហើយនៅលើដៃរបស់ក្រុមនោះក៏មានសាក់អក្សរអារ៉ាប់ផងដែរ។
ភ្នាក់ងារប្រឆាំងភេរវកម្មរបស់បារាំង កំពុងតែធ្វើការស៊ើបអង្កេតទៅលើការវាយប្រហារលើរោងចក្រហ្គាសនេះ។
ចំណែកនៅប្រទេសទុយនេស៊ី មានករណីបាញ់ប្រហារទៅលើសណ្ឋាគារនៅជាប់មាត់សមុទ្រ ពីរកន្លែង បណ្ដាលឲ្យមនុស្សស្លាប់ ២៧នាក់ និងរបួសជាច្រើននាក់ ដោយក្នុងនោះ ភាគច្រើនជាភ្ញៀវទេសចរបរទេស។
ខណៈប្រទេសគុយវ៉ែតវិញ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងវិហារឥស្លាមមួយ បណ្ដាលឲ្យមនុស្ស ៤នាក់បានស្លាប់ និងរបួសធ្ងន់-ស្រាល ៨នាក់។
គួរបញ្ជាក់ផងដែរថា ទង្វើទាំង ៣ករណីនេះ ត្រួវបានក្រុម ISIS ចេញមុខទទួលស្គាល់ ។ ហើយនៅមុននេះបន្ដិចក៏មានករណីផ្ទុះគ្រាប់បែកផ្ដាច់ផ្លូវរថភ្លើង នៅក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែមិនទាន់ដឹងថា ជាទង្វើរបស់ក្រុម ISIS ឬមួយយ៉ាងណានោះទេ៕