(ភ្នំពេញ)៖ រហូតដល់ម៉ោងជិត៣៖០០រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រុមការងារលោក រៀល ខេមរិន្រ្ទ និង លោក អ៊ុំ សំអាន តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ជាង២ពាន់នាក់ បានទៅដល់ព្រំដែន កម្ពុជា-វៀតណាម ដែលនៅជាប់នឹង ភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងហើយ ខណៈដែលមានកម្លាំងសមត្ថកិច្ចមួយចំនួន កំពុងត្រៀមចាំទប់ស្កាត់ ការពារកុំឱ្យមានការអំពើហិង្សា។
ក្រុមអ្នកចុះពិនិត្យព្រំដែន បានដើរកាត់វាលស្រែ ខណៈដែលមានមេឃ ភ្លៀងរលឹមតិចៗ ដើម្បីឆ្ពោះទៅរកគោលដៅ នោះគឺបង្គោលព្រំដែនលេខ២០២-២០៣៕