(ភ្នំពេញ)៖ ហាងលក់ទូរស័ព្ទ Apsara Mobile នៅថ្ងៃទី១៧ ខែសីហានេះ បានប្រកាសដល់សាធារណជនថា ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ខ្លួននឹងទទួលកក់ទុកមុន សំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Note 5 ដែលនឹងមានវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះ។
សេចក្តីប្រកាសរបស់ Apsara Mobile បានបញ្ជាក់ទៀតថា Samsung Galaxy Note 5 តម្លៃដ៏ពិសេសបំផុតគឺត្រឹមតែ $730 ប៉ុណ្ណោះ។
លើសពីនេះសេចក្តីប្រកាសបានបញ្ជាក់ទៀតថា អតិថិជនចំនួន១ រូប នៅក្នុងចំណោម៣រូប នឹងមានឱកាសឈ្នះ Tablete Samsung Galaxy Tab A 9.7 ចំនួន១គ្រឿង ដែលមានតម្លៃ ប្រហាក់ប្រហែល $350 ហើយអ្នកដែលមិនមានសំណាង ក្រុមហ៊ុននឹងផ្តល់ជូននូវដងថតរូប Selfie មួយផងដែរ។ កម្មវិធីចាប់ឆ្នោតនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2015 ខាងមុខនេះ នៅបញ្ជរ Apsara Mobile នៅផ្សារទំនើបសូរីយាជាន់ផ្ទាល់ដី។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ 023 6666 189។
សំរាប់កន្លែងទទួលកក់៖
1-អប្សរាម៉ូបែល សាខាផ្សារធំថ្មី #59 St 126 (ខាងជើងផ្សារធំថ្មី) Tel : 023 6666 189
2- អប្សរាម៉ូបែល សាខាផ្សារ អូរឬស្សី #57 St 141 (ខាងលិចផ្សារអូរឬស្សី) Tel : 023 213 888
3- Samsung Showroom Apsara #48-50 ផ្លូវ ផ្សារដេប៉ូ (ជិតស្តុបដេអឹន) Tel : 083 812 888
4-The Brand Shop #65 St 126 (ខាងជើងផ្សារធំថ្មី) Tel : 097 8812 888
5-អប្សរា អេឡិចត្រូនិច #75-77 St 126 (ខាងជើងផ្សារធំថ្មី) Tel : 013 812 888