(ភ្នំពេញ​)៖​ ប្រទេសព័រទុយហ្គាល់ចាប់ផ្តើមឆ្នាំ២០១៨ បាន បង្ហាញពីការព្យាករណ៍​ លូតលាស់ និង ថាមពលខ្លាំងនៅក្នុងវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ និង ទេសចរណ៍។ ទឹកប្រាក់ចំនួនច្រើនជាង 359 លានអ៊ឺរ៉ូ ត្រូវបានវិនិយោគ​ទៅលើអចលនទ្រព្យពាណិជ្ជកម្ម ក្នុងត្រីមាសទី១​​ នាឆ្នាំ២០១៧។ តួរលេខនៃការលក់បានកើនទ្បើងយ៉ាងខ្លាំង​ នាឆ្នាំនោះ ហើយទីផ្សារក៏បានមើលឃើញពីការប្រែប្រួលនេះទៅលើទម្រង់ (ប្រវត្តិ) របស់អ្នកទិញ ជាហេតុដែលអ្នកបណ្តាក់ទុនជាច្រើន​ ចាប់ផ្តើមដឹងពីសក្តានុពលនៃវិស័យអចលនទ្រព្រ​ របស់ជនជាតិព័រទុយហ្គាល់។ 

បើនិយាយពី​ តម្លៃអចលនទ្រព្យវិញ​ មានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅកម្ពុជា ឬ រាជធានីដទៃទៀតនៅក្នុងអាស៊ីអាគ្នេយ៍។ សម្រាប់តួរលេខផលចំនេញគឺចាប់ពី៣ ទៅ៧ ភាគរយក្នុងមួយឆ្នាំ។ «Golden Visa» រឺ កម្មវិធីទិដ្ឋាការមាស​ ដែលយើងធ្លាប់លឺមកហើយនេះ បានចាប់ផ្តើមដំនើរការកាលពីខែតុលា ក្នុងឆ្នាំ២០១២ ដោយអាជ្ញាធរព័រទុយហ្គាល់ ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសចូលទៅក្នុងប្រទេស។ ទិដ្ឋាការនេះបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាកម្មវិធីទទួលបានសិទ្ធិស្នាក់នៅដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកវិនិយោគទាំងទ្បាយជុំវិញពិភពលោក។

មកទល់ត្រឹមខែមករា ឆ្នាំ២០១៧ ប្រជាជនព័រទុយហ្គាល់អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬ ទិដ្ឋាការពេលទៅដល់ រៀងរាល់ពេលធ្វើដំនើរទៅជាង១៦០ប្រទេស និងតំបន់ ហើយលិខិតឆ្លងដែន​ របស់ព័រទុយហ្គាល់ទទួលបាន​ចំណាត់​ថ្នាក់លេខ៣ លើពិភពលោកផ្នែកការធ្វើដំណើរចល័តនេះ។ នៅពេលដែលទិដ្ឋាការ​ ត្រូវបានអនុញ្ញាតហើយនោះ អ្នកវិនិយោគ និងសមាជិកគ្រួសាររបស់ពួកគេនឹងអាចសុំសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍​​ ៥ឆ្នាំបន្ទាប់ និងសិទ្ធិជាពលរដ្ឋ ៦ឆ្នាំក្រោយ។

លោក Bastien Trelcat ដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុន Harvey Law Group និយាយថា៖ «ប្រទេសព័រទុយហ្គាល់​ ជាប្រទេសពេញនិយម​ សម្រាប់អ្នកដែលចង់ផ្លាស់ប្តូរទីលំនៅសម្រាប់ខ្លួនគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ ឬក៏មុខជំនួញទៅក្នុងអឺរ៉ុប។ ជនជាតិព័រទុយហ្គាល់ជាជនជាតិរួសរាយរាក់ទាក់ និងឆាប់ស្វាគមន៍អ្នកចំណូលថ្មីទៅក្នុងសង្គម និង វប្បធម៌របស់ពួកគេ។ Golden Visa បានធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេស ដែលងាយមករស់នៅជាងមុនទៅទៀត ជាពិសេសតាមរយៈអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការក្លាយជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះ»