(ភ្នំពេញ)៖ កន្លងមក តារាចម្រៀងពន្លកថ្មី ស្រីស្អាត រ៉ាឌី ហាក់នៅទ្រឹងមិនចង់ចូលជ្រកផលិតកម្មណានោះទេ ដោយចង់ធ្វើជាតារាចម្រៀង ឯករាជ្យ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍គឺ ថ្មីៗនេះនាងបានប្រកាស ចូលផលិតកម្ម BN ហើយក៏ត្រៀមចេញបទចម្រៀង ឲ្យផលិតកម្មឆាប់ៗនេះដូចគ្នា។
នាពេលកន្លងមកទស្សនិកជនធ្លាប់តែបាន ទស្សនាព័ត៌មាននិងចម្រៀងជាច្រើន ទាក់ទងទៅនិងស្នាដៃរបស់ផលិតកម្មនេះ ដែលអាចនិយាយបានថា មានបទចម្រៀងជាច្រើនដែលល្បី ដូចជាបទ «ទឹកដោះម្តាយថ្លៃ» ,បទ «មនុស្សបម្រុង» និងបទជាច្រើនទៀត។ ហើយក៏មានតារាចម្រៀង ប្រុសស្រីល្បីឈ្មោះជាច្រើនដួងក៏នៅច្រៀងនៅផលិតកម្មផងដែរ។
អ្វីដែលកាន់គួឲ្យចាប់អារម្មណ៍ទៀតនោះគឺ តារាម្រៀងល្បីឈ្មោះមួយរូប កញ្ញា រ៉ាឌី ក៏បានប្រកាសចូលទៅផលិតកម្ម BN ជាផ្លូវការហើយក៏ត្រៀមចេញបទចម្រៀង នៅក្នុងពេលឆាប់ៗនេះផងដែរ៕