(ភ្នំពេញ)៖ រំភើបជំនួស ស្រីស្អាតម្ចាស់ ហាងកាបូប Tops brand និងជាម្ចាស់ ក្រុមហ៊ុនផលិតផល ម៉ាក T&L Natural អ្នកនាង Theara leang ត្រូវបានស្វាមីបណ្តូលចិត្ត ធ្វើអោយភ្ញាក់ផ្អើលក្នុងថ្ងៃពិសេស ធ្វើឲ្យអ្នកនាងរំភើបហួសថ្លែង ព្រោះតែរយៈពេលជិត១០ឆ្នាំហើយ ស្វាមីមិនដែលធ្វើរឿងភ្ញាក់ផ្អើលនេះអោយទេ។
បើតាមសារនិងវីដេអូដែល អ្នកនាងបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម បានសរសេរបង្ហាញពីអារម្មណ៍រំភើប ផ្អែមល្ហែមលាយឡំកំប្លែង ធ្វើឲ្យមហាជនច្រណែនមិនតិចទេ ក្នុងសារអ្នកនាងបានសរសេរថា «ប្ដីអូន ៗៗៗៗៗៗៗៗៗៗៗ លេងមួយក្បាច់នេះចាំម៉ាជីវិត ខ្ញុំភ័យបុកពោះណាស់ អែងអត់ដឹងធ្វើមុខឡើងភ្លឺ ភ័យផង សប្បាយចិត្តផង ត្រជាក់ដៃជើង សរសេរអក្សរខុសរហូត ១០០អាយូសមកហើយ មិនដែលទេលោកអើយ ហៅតែស្ពៃក្រៀម ចុះលើកនេះចេញម៉ោអីសាហាវម៉េះ អូនបន្ទោសរហូត អារឿងទិញអីអោយត្រូវតែសួរអូនមុន ចាំទិញ! មែន! មិនដែលចេះ ទេអារឿងចឹង ក៏មិនដែល អន់ចិត្តប្ដីមិនចេះស្វីតដែរ និយាយបណ្ដើរ យំបណ្ដើរហើយ»។
អ្នកនាងបានបន្ថែមថា «អរគុណ អរគុណ អរគុណ ទោះបងធ្វើចឹងដឹងតែត្រូវអូនស្ដីអោយ ហ៊ានទិញមិនខ្លាចត្រូវមាត់ ប៉ុន្តែអូនចង់ប្រាប់ថា កាបូបនឹងពេញចិត្តអូន១០០ទំហឹងហើយ ស្រលាញ់ខ្លាំង មិនដែលដាច់ចិត្តទិញទ ព្រោះថ្លៃ ប្ដីអើយប្ដី ត្រជាក់ចុងដៃ ចុងជើងអស់ហើយ កើតអីថ្ងៃនឹង? យប់នេះ សុំរំភើបខ្លាំងតិចហើយ ព្រោះតាំងពីស្គាល់មកដល់ឥឡូវ ជាង៩ឆ្នាំហើយ គ្នាបានតែម្ដងនឹងអោយគត់ អារម្មណ៍វ៉ល់ៗអស់ អត់ដឹងនិយាយថាម៉េចទៀតទេ
ចុងក្រោយអូនសុំសួរបញ្ជាក់ កាបូបនឹងយកពីហាងអូន មកអោយអូនមែន? ព្រោះកាបូបនឹងទើបចូលស្តុកថ្ងៃមិញ២ពណ៌ សួរគិតតែពីសើចហ៊ាស្ពៃក្រៀម លេងសើចទេអី»។
កុំអោយខាតពេលទស្សនាវីដេអូទាំងអស់គ្នា ចង់ដឹងថាផ្អែមល្ហែមកម្រិតណា សូមទស្សនាទាំងអស់គ្នា៖