(ភ្នំពេញ)៖ ចាប់ផ្តើមដំណើរកំសាន្តផ្សងព្រេងប្រចាំឆ្នាំ ជាមួយការប្រូម៉ូសិនលក្ខណ:សកលរបស់ក្រុមហ៊ុនអ៊ែមមឺរឹត (Emirates) និងទទួលយកបទពិសោធន៍ហោះហើរ កាន់តែប្រសើរនាឆ្នាំ២០១៩ សម្រាប់ដំណើរកំសាន្តផ្សងព្រេងប្រចាំឆ្នាំ របស់អ្នកដោយភាពសប្បាយរីករាយ ក្នុងការបង្កើតដំណើរកំសាន្ត ដ៏អស្ចារ្យជាមួយ នឹងការបញ្ចុះតំលៃពិសេសពីក្រុមហ៊ុនសម្រាប់ឆ្នាំ ២០១៩នេះផងដែរ។
ក្នុងរយៈពេលកំណត់មួយ អ្នកដំណើរនៅកម្ពុជា អាចទន្ទឹងរង់ចាំ ការបញ្ចុះតំលៃដ៏អស្ចារ្យ ទៅកាន់ទិសដៅសំខាន់ៗនៅក្នុងបណ្តាញសកលលោករបស់ក្រុមហ៊ុនអ៊ែមមឺរឹត ជាមួយប្រភេទកៅអីលំដាប់ថ្នាក់ពាណិជ្ជកម្ម និងសន្សំសំចៃយ៉ាងពិសេស ជាមួយតម្លៃសំបុត្រ ដែលបានចាប់ផ្តើមពីតម្លៃត្រឹមតែ ២៥១ដុល្លារអាមេរិក ដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មីចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រសិនបើពួកគេកក់សំបុត្រយន្តហោះពិសេសចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះតទៅ។
ពិសេសជាងនេះទៅទៀតនោះ បណ្តាញទិសដៅទូទាំងពិភពលោករបស់អ៊ែមមឺរឹត នឹងផ្តល់លទ្ធភាពដល់អ្នកធ្វើដំណើរទាំងអស់ រៀបចំថ្ងៃសម្រាកនៅក្នុងក្តីសុបិន្តរបស់អ្នក មិនថាអ្នកជាអ្នកចូលចិត្តការប្រថុយប្រថាន អ្នកចូលចិត្តសិល្បៈវប្បធម៌ ឬអ្នកដែលស្រលាញ់សុខភាពទេ។ ជាមួយនឹងការប្រូម៉ូសិនលក្ខណ:សកល របស់អ៊ែមមឺរឹតឆ្នាំ ២០១៩ នេះ វានឹងផ្ដល់ភាពងាយស្រួល សម្រាប់អ្នកដំណើរដែលហោះហើរ ពីប្រទេសកម្ពុជាទៅទិសដៅ ដំណើរកំសាន្តក្នុងក្ដីស្រមៃរបស់អ្នកផងដែរ។
ក្រុមហ៊ុន អ៊ែមមឺរឹត ជឿជាក់ថា ភ្ញៀវនឹងទទួលបានបទពិសោធន៍ជើងហោះហើរប្រសើរខុសពីធម្មតា ជាមួយការវិនិយោគជាបន្តបន្ទាប់ក្នុងការហោះហើររបស់យន្តហោះថ្មីៗដូចជា Airbus A380s និង Boeing 777 ធំជាងគេរបស់ពិភពលោក អ្នកដំណើរដែលធ្វើដំណើរជាមួយក្រុមហ៊ុន អ៊ែមមឺរឹត អាចហោះបានកាន់តែប្រសើរនៅគ្រប់ការហោះហើរទាំងអស់។
សម្រាប់តម្លៃសំបុត្រថ្នាក់សន្សំសំចៃ គឺអ្នកអាចជ្រើសរើសបានទៅតាមបណ្ដាលប្រទេសដែលអ្នកពេញចិត្តបានផងដែរ ដោយក្នុងនោះរួមមាន (Economy Class) និង(Business Class )៖យ៉ង់ ហ្គូន (Yangon ) ២៥១ដុល្លារ-៧៥៥ដុល្លារ,
ឌូបៃ (Dubai) ៧១៥ដុល្លារ-២,១២០ដុល្លារ, ឡុងដ៍ (London) ៨៩៨ដុល្លារ-៣,១៦៧ដុល្លារ, អាំស្ទែរដាំ (Amsterdam) ៩៣៥ដុល្លារ-៣,៦៥៨ដុល្លារ, រ៉ូម(Rome)១,០១៤ដុល្លារ-៣,៣៨៨ដុល្លារ, ព្រុចសែល (Brussel) ១,០៣០ដុល្លារ-៣,០៨៤ដុល្លារ, ញូវយ៉ក (New York) ១,០៤៦ដុល្លារ-៣,៧៤១ដុល្លារ, ឡូសអាន់ជឺឡេស(Los Angeles)១,០៦៥ដុល្លារ-៥,០០៤ដុល្លារ, និងអេឌីន បឺក (Edinburgh) ១,២៩៨ដុល្លារ-៤,៤៧៥ដុល្លារ។
ក្រុមហ៊ុនអ៊ែមមីរឹត មានសេវាហោះហើរប្រចាំថ្ងៃ ពីទីក្រុងភ្នំពេញទៅ ទីក្រុងឌូបៃ ដោយឆ្លងកាត់ តាមរយៈទីក្រុងយ៉ាំងហ្គូន បន្ទាប់មកអ្នកដំណើរអាចភ្ជាប់ទៅ អាមេរិកខាងជើង អឹរ៉ុប អាមេរិកខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្រ្វិក។ តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ នៅក្នុងទីក្រុងឌូបៃ ដែលអ្នកដំណើរអាចធ្វើដំណើរឆ្ពោះទៅជាង ១៥០គោលដៅ នៅក្នុង ៨៥ប្រទេស និងរួមមាន៤២ កន្លែងនៅទ្វីបអឺរ៉ុប និងជាង ២០កន្លែងនៅទ្វីបអាហ្វ្រិក ព្រមទាំង ៥០ កន្លែងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ១៣កន្លែងនៅមជ្ឈឹមបូព៌ា និង ១៧គោលដៅនៅទ្វីបអាមេរិក។
គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត មានប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុង យ៉ង់ ហ្គូន (Yangon)។ សម្រាប់ព័ត៌មានបន្ថែមអំពីជើងហោះហើរ តាមអ៊ែមមឺរឹត អ្នកធ្វើដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅប្រទេសកម្ពុជាតាមរយ:អ៊ីម៉េល [email protected] ឫ កក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬអាចទាក់ទងក្រុមហ៊ុនទេសចរណ៏ ដែលនៅជិតបំផុត៕