(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត Emirates បានដាក់ចេញនូវមុខងារថ្មីនៅលើកម្មវិធីទូរស័ព្ទ (The Emirates app ) ដើម្បីឲ្យអតិថិជនកក់សំបុត្រយន្តហោះ កក់សណ្ឋាគារ ជួលរថយន្ត កក់ការធ្វើដំណើរកំសាន្តផ្សេងៗ និងអាចបង្កើតបញ្ជីចាក់វីដេអូ របស់ខ្លួននៅពីមុខកន្លែងអង្គុយជើងហោះហើររបស់ពួកគេបានផងដែរ។
កម្មវិធីលើទូរសព្ទដៃរបស់អ៊ែមមឺរឹត (The Emirates app )ជាដៃគូទេសចរណ៍មួយ ដែលអនុញ្ញាតឲ្យអតិថិជនកក់សំបុត្រយន្តហោះ កក់សណ្ឋាគារ ជួលរថយន្ត និងការកក់ការធ្វើដំណើរ កំសាន្តផ្សេងៗបាន ក្រៅពីបញ្ជីមុខម្ហូបដែលមាននៅក្នុងកម្មវីធីសេវាកម្សាន្ត អ្នកដំណើរក៏អាចរកមើលបញ្ជីមុខម្ហូបសម្រាប់ទទួលទានអំឡុងពេលហោះហើរ និងបញ្ជីស្រាបានរហូតដល់មួយខែមុនថ្ងៃចេញដំណើរ។
កម្មវិធីអ៊ែមមឺរឹត ក៏មានបង្ហាញនូវទីតាំងកៅអីក្នុងយន្តហោះជាលក្ខណ: 3D ដែលអនុញ្ញាតឲ្យអ្នកដំណើរមើលឃើញផ្ទៃខាងក្នុងនៃយន្តហោះ អ៊ែមមឺរឹត A380 និងអ៊ែមមឺរឹត Boeing 777 ក្នុងអំឡុងពេលជ្រើសរើសកៅអីហើយ និងត្រួតពិនិត្យ មើលផ្នែកខាងក្នុងយន្តហោះ មុនពេលចេញដំណើរផងដែរ។
ប្រព័ន្ធសេវាកម្សាន្ត ក្នុងយន្តហោះរបស់ អ៊ែមមឺរឹត ដែលហៅកាត់ថា ICE បានឈានទៅដល់ជាង ៤,០០០ប៉ុស្តិ៍កំសាន្តថ្មីៗ ដែលមានតាមតម្រូវការ និងកាតាឡុករួមបញ្ចូលមានចំនួនជាង ១,០០០ខ្សែភាពយន្ត ច្រើនជាងក្រុមហ៊ុនអាកាសចរដ៏ទៃទៀត ខ្សែភាពយន្តភាគល្បីៗ បទចម្រៀងរាប់ពាន់បទ ខ្សែអាត់សំលេង និងហ្គេម។
មុខងារថ្មីនេះ គឺមាននៅលើយន្តហោះ Boeing 777 ជាង១០០គ្រឿងរបស់ អ៊ែមមឺរឹត ហើយនឹងគ្រោងដាក់ឲ្យមានបន្ថែមទៀតនៅគ្រប់យន្តហោះ រួមទាំងយន្តហោះA380នៅក្នុងខែថ្មីខាងមុខនេះផងដែរ។
អ៊ែមមឺរឹតបានផ្តល់ជូននូវការកម្សាន្តដែលមាន ៤៤ភាសាហើយ បានដាក់បញ្ចូលខ្សែភាពយន្តជាង១០០រឿងចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ សម្រាប់ឲ្យអ្នកដំណើរជុំវិញសាកលលោកបានទស្សនា។ អ៊ែមមឺរឹតនឹងបំពេញបំណងអ្នកដំណើរក្មេងៗទាំងអស់ជាមួយនឹងជម្រើសខ្សែភាពយន្តនិងបុស្តិ៍ទូរទស្សន៍ដ៏ល្អៗសម្រាប់កុមារ រួមមាន ខ្សែភាពយន្តជាង៧៥រឿងរបស់ Disney, Marvel និងរឿងតុក្កតាផ្សេងៗនៅក្នុងបុស្តិ៍ទូរទស្សន៍ជាង៥០បុស្តិ៍ ដូចជាបុស្តិ៍ Cartoon Network, Nickelondoen, CBeebies និងបុស្តិ៍របស់ Disney ជាដើម។
សេវាកម្សាន្ត ICE ក៏មានវិឌីអូលក្ខណៈពិសេសប្លែកៗដូចជា ការធ្វើម្ហូបអាហារ និងស្រារបស់ អ៊ែមមឺរឹត ដែលឲ្យអ្នកដំណើរអាចមើលឃើញពីរបៀបដែល អ៊ែមមឺរឹត បង្កើតនូវបញ្ជីមុខម្ហូប វគ្គសិក្សាទាក់ទង និងអ្នកជំនាញដែលបានដឹកនាំដោយអ្នកជំនាញ ក៏ដូចជាវគ្គសិក្សាភាសាអង់គ្លេសផ្តល់ជូននូវមេរៀនសម្រាប់អ្នកចាប់ផ្តើមដំបូង។ អតិថិជនអាចទាញយកកម្មវិធីរបស់ អ៊ែមមឺរឹត ដោយមិនគិតថ្លៃតាមរយ:ទូរសព្ទ iOS ឬ Androidបានផងដែរ។
គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមានប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងយ៉ាំងហ្គោន។
សម្រាប់ព័ត៌មានបន្ថែមអំពីជើងហោះហើរតាមអ៊ែមមឺរឹត អ្នកធ្វើដំណើរអាចទាក់ទងទៅកាន់ការិយាល័យអ៊ែមមឺរឹតនៅកម្ពុជាតាម អ៊ីម៉េល៖ [email protected] ឬកក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬអាចទាក់ទងក្រុមហ៊ុនទេសចរណ៍ដែលនៅជិតបំផុត៕