(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ( Emirates) បន្តបំពេញក្ដីស្រមៃដំណើរកំសាន្តរបស់អតិថិជនរបស់ខ្លួន ជាមួយនិងការបញ្ចុះតម្លៃដ៏ពិសេស ហើយក៏នឹងត្រៀមជើងហោះហើរ ភ្នំពេញ-បាងកក-ឌូបៃ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ សម្រាប់ដំណើរវិស្សមកាល និងអ្នកធ្វើជំនួញនឹងរីករាយជាមួយការហោះហើរប្រចាំថ្ងៃថែមទៀតផងដែរ។
សម្រាប់ការជើងហោះហើរត្រង់ថ្មីនេះ នឹងតភ្ជាប់រាជធានីនានានៃប្រទេសកម្ពុជា និងប្រទេសថៃ ផ្តល់នូវការតភ្ជាប់ទៅកាន់បណ្តាញសកលលោករបស់ អ៊ែមមឺរឹត ដែលនឹងបង្កើនការតភ្ជាប់ទៅកាន់ជាង ១៥០ទិសដៅ។ ការផ្តល់ជូននេះមានសុពលភាព សម្រាប់បណ្តាញទិសដៅនានារបស់ អ៊ែមមឺរឹត នៅក្នុងសកលលោក ដែលភ្ជាប់ពីប្រទេសកម្ពុជាជាមួយបណ្តាទីក្រុងនានានៅអាស៊ី អាស៊ីបូព៌ា អឺរ៉ុប និងអាមេរិក។
អ្នកដំណើរទាំងអស់ដែលកក់សំបុត្រទៅមក ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នឹងមានលទ្ធភាពកក់សំបុត្រយន្តហោះ តម្លៃពិសេសរបស់ អ៊ែមមឺរឹត សម្រាប់ការធ្វើដំណើររហូត ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្រាប់តម្លៃសំបុត្រថ្នាក់សន្សំសំចៃ គឺអ្នកអាចជ្រើសរើសបានទៅតាមបណ្ដាលប្រទេសដែលអ្នកពេញចិត្តបានផងដែរ ដោយក្នុងនោះរួមមាន (Economy Class) និង(Business Class )៖យ៉ង់ ហ្គូន (Yangon ) ២៧៥ដុល្លារ-៧៩៩ដុល្លារ, ឌូបៃ (Dubai) ៨០៣ដុល្លារ-២,២១៧ដុល្លារ, ប៉ារីស (Paris) ៧៦១ដុល្លារ-២,៧១៥ដុល្លារ, និងឡុងដ៍ (London) ៩២២ដុល្លារ-២,៨៧១ដុល្លារផងដែរ។
អ្នកដំណើរនៅគ្រប់ថ្នាក់ក៏អាចចែករំលែកបទ ពិសោធន៍ ដំណើរកំសាន្តតាមបណ្ដាញសង្គម និង នៅតែបន្តទំនាក់ទំនងគ្នាអំឡុងពេលហោះ ហើររហូតបាន ជាមួយនឹងការផ្ដល់ជូនសេវាអ៊ីនធឺណែត Wifi 20MB ឥតគិតថ្លៃ។ ពួកគេក៏អាច នឹងរីករាយជាមួយនឹង អាហារឆ្ងាញ់ប្រចាំតំបន់ ក៏ដូចជាជម្រើសស្រាដ៏ល្អបំផុត។
លើសពីនេះទៅទៀត អ្នកដំណើរថ្នាក់ជំនួញលើយន្តហោះ A380 របស់ អ៊ែមមឺរឹត អាចរីករាយជាមួយការហោះហើរលក្ខណ:ឯកជនជាមួយនឹង Bar តូចលក្ខណ:ផ្ទាល់ខ្លួន ឬពួកគេអាចជ្រើសរើសចូលរួមជាមួយអ្នកដទៃជាមួយនឹងការផ្ដល់ជូននូវ ភេសជ្ជៈនិងអាហារសម្រន់គ្រប់ពេលធ្វើដំណើរ។ មិនថានៅលើយន្តហោះ A380 ឬ Boeing 777 នោះទេ អ្នកដំណើរថ្នាក់ ពាណិជ្ជកម្ម នឹងទទួលបាននូវសម្ភារបរិក្ខាដែលផ្គត់ផ្គង់ដោយ ក្រុមហ៊ុនប៊ុលហ្គារី(Bvlgari) ដែលអនុញ្ញាតឲ្យអ្នកដំណើរមានផាសុខភាពក្នុងការហោះហើរកាន់តែរីករាយ។
អ្នកដែលធ្វើដំណើរជាមួយកូនៗរបស់ពួកគេ នឹងរីករាយជាមួយការផ្តល់ជូនជាលក្ខណ:គ្រួសារដ៏អស្ចារ្យ ដែលរួមបញ្ចូលទាំងការហោះហើរជាមួយកញ្ចប់ Me Animals Soft Toys សម្រាប់ទារក និងកុមារតូចៗ ហើយនឹងកញ្ចប់ Fly With Me Lonely Planet សម្រាប់កុមារដែលមានអាយុពី៦ទៅ ១២ឆ្នាំ ហើយអ្នកដំណើរវ័យក្មេងនឹងរំភើបជាមួយនឹងការកម្សាន្តសម្បូរបែបនៅលើយន្តហោះ ដែលមានគំនូរតុក្កតាដែលចេញចុងក្រោយបំផុត ភាពយន្តគំនូរជីវចល និងសៀវភៅវីឌីអូផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរ អ្នកដំណើរអាចទាក់ទង ទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមអ៊ីម៉ែល : [email protected] ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកពេញចិត្ត៕