(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយសម្រាប់អ្នកដំណើរនៅប្រទេសកម្ពុជាទាំងអស់អាចហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅបាងកក ជាមួយការបញ្ចុះតម្លៃ ដ៏ពិសេសចាប់ពីថ្ងៃនេះតទៅ ហើយជាមួយការបើកដំណើរការជើងហោះហើរជាលើកដំបូងចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះតទៅ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះអ៊ែមមឺរឹត នឹងមានការបញ្ចុះតម្លៃ ដ៏ពិសេសសម្រាប់ អតិថិជនទាំងអស់ដែលកក់សំបុត្រចាប់ពីថ្ងៃនេះតទៅ ដែលចាប់ពីពេលនេះរហូតដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ អ្នកដំណើរដែលកក់ការធ្វើដំណើររហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នឹងទទួលបាននូវតម្លៃពិសេសត្រឹមតែជាង ១៤៧ដុល្លារសម្រាប់ថ្នាក់សន្សំសំចៃ និង៣៤៦ដុល្លារសម្រាប់ថ្នាក់ជំនួញ។

អ្នកដំណើរមកពីកម្ពុជាទាំងអស់ នឹងទទួលបានបទពិសោធន៍ហោះហើរលំដាប់ខ្ពស់ នៅពេលហោះហើរជាមួយ អ៊ែមមឺរឹត ទៅកាន់១៥០ទិសដៅជាង ដែលលក្នុងនោះរួមមាន៖ អាស៊ី, អាស៊ីអាគ្នេយន៍, អឺរ៉ុប, និងសហរដ្ឋអាមេរិច មិនថា ធ្វើដំណើរម្នាក់ឯង ឬជាគូរ និងជាគ្រួសារ សម្រាប់មុខជំនួញក៏ដោយ។ ជើងហោះហើរ ភ្នំពេញ-បាងកក នេះនឹងដំណើរការដោយប្រើប្រាស់យន្តហោះ ប៊ូអ៊ីង ៧៧៧ របស់ អ៊ែមមឺរឹត ដែលមានថ្នាក់ចំនួន៣ផងដែរ។

ក្រៅពីសេវាកម្មជាច្រើនដែល អ្នកដំណើរជាង ១០ម៉ឺននាក់នេះដែរ ដែលធ្វើដំណើរទៅមកប្រទេសកម្ពុជា ក្នុងថ្នាក់សន្សំសំចៃ និងថ្នាក់ជំនួញបានទទួលអ្នកដំណើរពីទីក្រុងភ្នំពេញ នឹងអាចរីករាយជាមួយនឹងបទពិសោធន៍ថ្នាក់ពិសេសដំបូង ពីជើងហោះហើរត្រង់ទៅកាន់ទីក្រុងបាងកករបស់ អ៊ែមមឺរឹត ចាប់ពីថ្ងៃទី០១ ខែមិថុនានេះតទៅ។

សម្រាប់តម្លៃសំបុត្រថ្នាក់សន្សំសំចៃ គឺអ្នកអាចជ្រើសរើសបានទៅតាមបណ្ដាលប្រទេសដែលអ្នកពេញចិត្តបានផងដែរ ដោយក្នុងនោះរួមមាន (Economy Class) និង(Business Class )៖បាងកក (Bangkok) ១៤៧ដុល្លារ-៣៤៦ដុល្លារ, ឌូបៃ (Dubai) ៦៤៩ដុល្លារ-២,០៩១ដុល្លារ, ប៉ារីស (Paris) ៦៨៦ដុល្លារ-២,៥១៦ដុល្លារ, ម៉ូស្គូ (Moscow) ៨១១ដុល្លារ-២,៨៧៧ដុល្លារ, អាំស្ទែដាំ(Amsterdam) ៨៥០ដុល្លារ-៣,២៧៩ដុល្លារ, ឡុងដ៍ (London) ៨៧៦ដុល្លារ-២,៩៧៥ដុល្លារ,ឡូសអង់ចាឡែស (Los Angeles) ១,០៤១ដុល្លារ-៤,៨៥៤ដុល្លារ, បូស្តុន (Boston) ១,២៣១ដុល្លារ-៥,១៤៦ដុល្លារផងដែរ។

អ្នកដំណើរនៅគ្រប់ថ្នាក់ទាំងអស់អាចចែករំលែកបទពិសោធន៏នៃការធ្វើដំណើររបស់ពួកគេនៅលើបណ្តាញសង្គមនិងបន្តភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាក្នុងអំឡុងពេលហោះហើរ ជាមួយ Wi-Fi 20MB ដែលបានភ្ជាប់រួចជាស្រេច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដំណើរកម្ពុជាក៏នឹងបានទទួលយកនូវបទពិសោធន៍ អាហារឆ្ងាញ់តាមតំបន់ ក៏ដូចជាស្រាល្អៗ ដែលត្រូវបានជ្រើសរើសយ៉ាងពិសេស។

អ្នកដំណើរដែលមានក្មេងតូចនឹងទទួលបាននូវបទពិសោធន៍គ្រួសារ ដែលផ្ដល់ជូននូវរបស់ក្មេងលេងជាច្រើនប្រភេទ (Fly with me Animals Soft Toys) សម្រាប់ទារកនិងកុមារតូចៗ ហើយនិង កញ្ចប់សកម្មភាពផ្សេងទៀត (Fly with Me Lonely Planet) សម្រាប់កុមារដែលមានអាយុពី ៦ ទៅ ១២ឆ្នាំ។ អ្នកដំណើរក្មេងៗនឹងទទួលបានភាពរីករាយគ្មានដែនកំណត់នៅពេលហោះហើរ ដែលរួមមានទាំង គំនូរជីវចល ភាពយន្តចលនា និងភាពយន្ត Disney ថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម អំពីការកក់សំបុត្រហោះហើរ អ្នកដំណើរអាចទាក់ទង ទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមអ៊ីម៉ែល: [email protected] ។ ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកពេញចិត្ត៕