(ភ្នំពេញ)៖ អតិថិជនរបស់អ៊ែមមឺរឹតទាំងអស់អាចទទួល បានការផ្តល់ជូនពិសេសពីកម្មវិធី My Emirates Pass នៅទីក្រុងឌូបៃដែលនឹងត្រឡប់មកវិញនារដូវក្តៅនេះ។ ការផ្តល់ជូននេះនឹងប្រែក្លាយ សំបុត្រហោះហើរតាមអ៊ែមមឺរឹត ឬហៅថា Emirates Boarding Pass ទៅជាបណ្ណសមាជិក ពិសេសដែលអនុញ្ញាតឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ពិសេស និងការបញ្ជុះតម្លៃរហូត ដល់៥០% នៅទីតាំងជាង ៥០០កន្លែងទូទាំងអារ៉ាប់រួម។
អ្នកដំណើរទាំងអស់ដែលហោះទៅកាន់ទីក្រុងឌូបៃ ឬឆ្លងកាត់ទីក្រុងឌូបៃចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ អាចទាញយកអត្ថប្រយោជន៍ពី My Emirates Passបាន តាមរយៈការបង្ហាញសំបុត្រហោះហើររបស់អ្នក និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពផងដែរ។
សំបុត្រហោះហើរនេះផ្តល់ជូនអតិថិជននូវការបញ្ជុះតម្លៃរហូតដល់៥០% សម្រាប់ការម៉ាស្សាជិត ៥០កន្លែង ការញាំអាហារនៅតាមភោជនីយដ្ឋានទំនើបៗជាង៤០០កន្លែង ការកម្សាន្តផ្សេងៗ ដូចជាការ ជិះស្គី, ការលេងនៅសួនទឹក, និង៣០% សម្រាប់ការទិញទំនេញនៅហាងសំលៀកបំពាក់ ម៉ាកល្បីៗជាច្រើន។
លោកមហាមាត អាល ហាស៊ីមី (Mohammad Al Hashimi) នាយករងក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតបានបញ្ជាក់ថា «កន្លែងកម្សាន្ត និងបទពិសោធន៍ជាច្រើននៅទីក្រុងឌូបៃ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកជាមួយនឹងសំបុត្រហោះហើររបស់អ៊ែមមឺរឹត មិនថាអ្នកមកស្នាក់នៅទីនេះពេញមួយសប្តាហ៍ ឬត្រឹមតែចុងសប្តាហ៍ប៉ុណ្ណោះទេ គឺមានអ្វីៗជាច្រើនសម្រាប់អ្នកដំណើរទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ»។
លោកបន្តថា ទីក្រុងឌូបៃ គឺជាកន្លែងកម្សាន្តនៅថ្ងៃឈប់សម្រាកដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដំណើរជាលក្ខណៈគ្រួសារ និងអ្នកដើរកម្សាន្តតែឯង។ ភ្ញៀវទេសចរណ៍ទៅលេងទីក្រុងឌូបៃទាំងអស់ អាចរីករាយកម្សាន្តជាមួយ និងអាគារដ៏ប្រណិត កន្លែងល្បីៗ ការទិញទំនេញលំដាប់ពិភពលោក និងការពិសារអាហារលំដាប់ថ្នាក់អន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។
អតិថិជនទាំងអស់អាចរកមើលការបញ្ជុះតម្លៃដ៏សន្ធឹកសន្ធាប់ពី My Emirates Pass តាមរយៈ https://www.emirates.com/english/experience/my-emirates-pass/។ ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com/kh/english/ ឬទាក់ទងភ្នាក់ងារទេសចរណ៍ ដែលអ្នកពេញចិត្ត៕