(ភ្នំពេញ)៖ ពីស្រី្តមេផ្ទះនៅផ្ទះជួល ក្លាយជាមនុស្សម្នាក់មានចំណូលរាប់ម៉ឺនចំណូល មានផ្ទះ មានឡានទំនើបតម្លៃរាប់ម៉ឺនដុល្លាត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ៖ អ្នកនាង យេន សម្ផស្ស ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជនមួយដែលទទួលបានប្រាក់ខែ២៣០ដុល្លារក្នុងមួយខែ ដែលរាប់បញ្ចូលទាំងការថែមម៉ោងធ្វើការថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យ។

ក្រោយពេលអ្នកនាងបានរៀបការរួច អ្នកនាងត្រូវឈប់ពីការងារ ដើម្បីមកមើលថែទាំកូនប្រុស ក្លាយជាស្រី្តមេផ្ទះ ពឹងផ្អែកទៅលើប្តីផ្គត់ផ្គង់ទាំងស្រុង គ្មានប្រាក់ចំណូល គ្មានគោលដៅជីវិតច្បាស់លាស់ តែងចង់ធ្វើអ្វីមួយអោយមាន លទ្ធផល តែមិនដឹងចាប់ផ្តើមដោយរបៀបណា ខ្វះខាតប្រាក់ក្នុងការចាយវាយជាប្រចាំ ឪពុកឈឺ ម្តាយរស់នៅក្នុងបន្ទុក ខ្លួនមិនអាចចេញរកការងារធ្វើវិញ ដោយសារកូននៅតូចពេក ដូច្នេះហើយទើបអ្នកនាងត្រូវបង្ខំចិត្តរស់នៅបន្ទប់ ៣ម៉ែត្រ ៤ ជ្រុង ជាមួយក្រុមគ្រួសារ។

ប៉ុន្តែក្រោយមក អ្នកនាង បានចូលរួមជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនលក់ផលិតផលគ្រឿងសម្អាងផ្តាច់មុនគេនៅកម្ពុជា ដែលមានរោងចក្រផ្ទាល់ខ្លួន ហើយមាន ផលិតផលម៉ាកល្បីៗជាច្រើនប្រភេទ និងមានតំណាងចែកចាយរាប់សែននាក់ទូទាំងប្រទេស សុទ្ធសឹងតែជាស្រី្តមេផ្ទះ កម្មការីនីរោងចក្រកាត់ដេរ និងនារីមិនដែលអាចរកចំណូលជាច្រើនទៀត។

ក្នុងនោះក្រុមហ៊ុនគ្រួសារកក់ក្តៅ ក៏បានផ្តល់ឳកាសដល់អ្នកនាងឲ្យចូលរួមលក់ផលិតផលរបស់ក្រុមហ៊ុន។ ដោយអ្នកនាង យេន សម្ផស្ស ដំបូងគ្រាន់ចំណាយទុនត្រឹម ៧០ដុល្លារដើម្បីក្លាយជាអ្នកចែកចាយផលិតផលគ្រួសារកក់ក្តៅ ពេលនោះហើយបានធ្វើឲ្យអ្នកនាង រកប្រាក់ចំណូលបានចំនេញ ១៥០ដុល្លារក្នុងមួយថ្ងៃ ដោយគ្រាន់តែលក់ផលិតផលនៅផ្ទះតាមទូរស័ព្ទដៃ ហើយអ្នកនាងខិតខំតស៊ូលក់រហូតទទួលបានប្រាក់ចំណូល ៤ ០០០ដុល្លារ ទៅ ៥០០០ដុល្លារ ក្នុងមួយខែ ពេលខ្លះជិតដល់១០០០០ដុល្លារ ។

លទ្ធផលទាំងអស់នេះហើយ ទើបធ្វើឲ្យអ្នកនាង ក្លាយជាស្ត្រីឆ្នើម ដែលដឹកនាំមនុស្សបានរាប់ម៉ឺននាក់ ហើយទទួលបាន លទ្ធផលដ៏អស្ចារ្យ មានទាំងលុយរាប់ម៉ឺនដុល្លារ មានផ្ទះផ្ទាល់ខ្លួនយ៉ាងស្តុកស្តម្ភ មានទាំងឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារ ត្រឹមរយ:ពេល១ឆ្នាំប៉ុណ្ណោះ។ ហើយសម្ធិទផលទាំងអស់នេះ គឺមែនមែនកើតចេញពីអ្នកនាងតែម្នាក់នោះទេ គឺមានការគាំទ្រពីក្រុមគ្រួសារ ជាពិសេសការណែនាំលើកទឹកចិត្តពីលោកអគ្គនាយក អ្នកស្រីអគ្គនាយិកានៃក្រុមហ៊ុនគ្រួសារកក់ក្តៅផងដែរ៕