(ភ្នំពេញ)៖ ពិតជារំភើប និងរីករាយខ្លាំងណាស់ Super Dealer ក្រុមហ៊ុនគ្រួសារកក់ក្តៅម្នាក់ទៀតហើយ ដែលអាចសម្រេចក្តីស្រម៉ៃយ៉ាងអស្ចារ្យ។ សូមសម្តែងការអបអរសាទរ ចំពោះប្អូនស្រី អ៊ុច បុទុម (Botum Ju Bee) ដែលអាចសម្រេចក្តីស្រម៉ៃ ទិញរថយន្ត Porches 2012 នៅថ្ងៃនេះ។
ត្រឹមតែជាង១ឆ្នាំសោះ ប្អូនស្រីអាចដោះបំណុលដែលជំពាក់គេជាង 70,000$ មានទាំងឡានទំនើបទៀតផង។ សូមអោយប្អូនស្រីកាន់តែរីកចម្រើនខ្លាំងឡើងៗ នៅលើមាគ៌ាជោគជ័យលើវិថីជំនួញគ្រួសារកក់ក្តៅ។ នេះជាការលើកឡើងរបស់លោក អ៊ុច សម្បិត្ត ដែលជាអគ្គនាយករបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បីល្បាញ នឹងកំពុងតែមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនទូទាំងប្រទេស ។
គូសបញ្ជាក់ផងដែរថា ក្រោយពីកញ្ញា អ៊ុច បុទុម បានចូលជាតំណាងចែកចាយក្នុងក្រុមហ៊ុនគ្រួសារកក់ក្តៅ ជីវិតរបស់កញ្ញាត្រូវបានផ្លាស់ប្តូរស្ទើរមិនគួរឲ្យជឿ ព្រោះក្រុមហ៊ុនគ្រួសារកក់ក្តៅ បានជួយកញ្ញាស្ទើរទាំងស្រុង។
លោកក៏បានលើកឡើងបន្តទៀតថា ក្រុមហ៊ុនគ្រួសារកក់ក្តៅ មិនមែនត្រឹមតែជាក្រុមហ៊ុនដែលផលិតផលស្តង់ដារ មានគុណភាពខ្ពស់នោះទេ ក្រុមហ៊ុនគ្រួសារកក់ក្តៅ មានគោលបំណងដ៏ធំមួយទៀត គឺជួយសមាជិកដែលជាអ្នកតំណាងចែកចាយទាំងអស់ ឲ្យមានជីវភាពធូរធា នឹងក្លាយស្រ្តីអ្នកជំនួយជោគជ័យទាំងអស់គ្នា៕