(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចំនួន១៤ ត្រៀមបើកព្រឹត្តិការណ៍បញ្ចុះតម្លៃពិសេសលើសំបុត្រយន្ដហោះ កញ្ចប់ទេសចរណ៍ក្រៅប្រទេស កញ្ចប់ទេសចរណ៍ក្នុងស្រុក និងសេវាទេសចរណ៍ជាច្រើនទៀតដែលពុំធ្លាប់មាន ក្នុងគោលបំណងអបអរសាទរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើងនាពេលខាងមុខនេះ។

ក្រុមហ៊ុន Cambodian Distribution System (CDS) និងផ្សារទំនើបអ៊ីអន១ រួមសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍៦ និងក្រុមហ៊ុនទេសចរណ៍ចំនួន១៤ រៀបចំព្រឹត្តិការណ៍ក្នុងការបញ្ចុះតម្លៃ ដ៏កក្រើកពុំធ្លាប់មាននេះ គឺចាប់ផ្ដើមពីថ្ងៃទី0៦-0៧-0៨ ខែកញ្ញា ឆ្នាំ២០១៩ ពីម៉ោង១០៖០០ព្រឹក ដល់ម៉ោង១០៖០០យប់ នៅក្នុងផ្សារទំនើបអ៊ីអន១ជាន់ផ្ទាល់ដី។ ព្រឹត្តិការពិព័រណ៍ទេសចរណ៍ លើការបញ្ចុះតំលៃ សំបុត្រយន្តហោះ កញ្ចប់ទស្សនកិច្ចក្រៅប្រទេស ក្នុងប្រទេស និងសេវាទេសចរណ៍ជាច្រើនទៀតប្រចាំឆ្នាំ២០១៩នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Cambodian Distribution System. (CDS) ដែលធ្វើឲ្យអតិថិជន ទទួលបាននូវអត្ថប្រយោជន៍តំលៃពិសេស និងព័ត៌មានផ្សេងៗពីការវិវត្តន៍ទេសចរណ៍ ជាសាកលក្នុងឪកាសនោះផងដែរ។

បើតាម លោក ហូ វណ្ឌី តំណាងឲ្យខាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ នៅក្នុងសន្និសិទសារព័ត៌មាន ថាបើគិតមកដល់ពេលនេះ កំណើនភ្ញៀវបរទេសមកទស្សនាកម្ពុជាជាង៦លាននាក់ ភ្ញៀវទេសចរជាតិ ធ្វើដំណើរកំសាន្ដក្រៅប្រទេសជាង៣លាននាក់ ភ្ញៀវទេសចរក្នុងស្រុកដើរកំសាន្ដតាមរមណីយដ្ឋាននានាទូទាំងប្រទេសជាង១០លាននាក់ និងអ្នកធ្វើដំណើរតាមអាកាសចរណ៍ ឆ្លងកាត់អាកាសយានដ្ឋានទាំង៣ របស់កម្ពុជា គឺអាកាសយានដ្ឋានភ្នំពេញ, សៀមរាប និងព្រះសីហនុ មានជាង១០លាននាក់កាលពីឆ្នាំកន្លងមក។

ព្រឹត្តិការណ៍ក្នុងការបញ្ចុះតម្លៃដ៏កក្រើកពុំធ្លាប់មាននេះ គឺចាប់ផ្ដើមពីថ្ងៃទី0៦-0៧-0៨ខាងមុខនេះ មានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍​ដែលលោកអ្នកទុកចិត្តដូចជា Bangkok Airways, Malaysia Airlines, Philippine Airlines, EVA Air, Silk Air និង Singapore Airlines និងបានចូលរួមពីបណ្ដាទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ជាច្រើនដូចជាៈ PTM TRAVEL, WORLD EXPRESS TOURS, WORLD POP TRAVEL, VLK TRAVEL, KK INTERNATIONAL, AMARY TRAVEL, CINA TRAVEL, TOUREX ASIA, CSL TRAVEL, OCEAN VIEW TRAVEL, SKP TRAVEL, PARAMOUNT ANGKOR TRAVEL, MING LIANG GROUP, 2WORLD TRAVEL ដែលសុទ្ធតែជាក្រុមហ៊ុនទេសចរណ៍កំពុងមានឈ្មោះល្បី និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា៕