(ភ្នំពេញ)៖ អតីតពិធីការិនី និងបច្ចុប្បន្នជា ម្ចាស់ហាងកែសម្ផស្ស EM Beauty center អ្នកនាង ម៉ន ថារ័ត្ន មួយរយៈពេលចុងក្រោយនេះ ត្រូវបានម្ចាស់កម្មវិធីធំៗមួយចំនួន ចាត់តាំងអ្នកនាងអោយចូលរួមប្រកួតកម្មវិធី លក្ខណៈអន្តរជាតិ ជាបន្តបន្ទាប់ ហេីយបេីនិយាយពីមុខជំនួញរបស់អ្នកនាងក៏កំពុងតែជោគជ័យគួអោយកត់សម្គាល់ រហូតធ្វេីឲ្យស្ត្រីជាច្រេីន ចង់ដឹងថាអ្នកនាងមានគន្លឹះអ្វីខ្លះ ដេីម្បីក្លាយជាស្ត្រីជោគជ័យ។

ក្រោយពីមានចម្ងល់ និងសំនួជាច្រេីន បានសួមកលេីអ្នកនាងបែបនេះ ត្រូវបានសាម៊ីខ្លួន បង្ហេីបពីអាថ៌កំបាំងខ្លះៗថា នាងខ្ញុំតែងតែធ្វើការ Record ទុកនូវព្រឹត្តការណ៍ផ្សេងៗដែលកើតឡើងក្នុងជីវិតនាងខ្ញុំ នៅលើបណ្តាញសង្គមហើយ នាងខ្ញុំតែងតែចង់ចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងផ្សេងៗដែលនាងខ្ញុំ មានជូនដល់បងប្អូនក៏ដូចជា កូនក្រុម នាងខ្ញុំជាច្រើន ដែលជាដំណាងចែកចាយ ដើម្បី ជា ការចូលរួមលើកកំពស់ លើកទឹកចិត្តជាពិសេសស្រ្តី មេផ្ទះស្រ្តីទន់ខ្សោយ ដើម្បីងើបឈរតតាំងតស៊ូក្នុងជីវិត ឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួន រស់នៅក្នុងជីវិត វិជ្ជមាន មានសេដ្ឋកិច្ច មានសេរីភាព ។

នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center រូបស្អាត អ្នកនាង ថារ័ត្ន បានប្រាប់ទៀតថា មូលហេតុដែលអ្នកនាងត្រូវបានជ្រើសតាំងជាតំណាង បេក្ខនារី ពីកម្ពុជាទៅ ដើម្បីចូលរួមប្រកួត កម្មវិធីនានាកន្លងមក គឺ ត្រូវបានឆ្លងកាត់ការប្រកួតប្រជែងថ្នាក់ជាតិយ៉ាងសុក្រឹត និង ស្វិតស្វាញ ហេីយកម្មវិធីនោះមានដូចជា ៖កម្មវិធី International Mrs Birdnest Beauty Contest (ជ្រើសតាំងដោយ សមាគមន៍ត្រចៀកកម្មកម្ពុជា និងលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី) ក្នុងវិស័យជំនួញ ត្រចៀកកម្មរបស់កម្ពុជា ដោយលើកទឹកចិត្តស្រ្តីជាមាតា ជាអ្នកជំនួញ ជាភរិយា ដែលអាចមានសមត្ថភាព ថែទាំសម្រស់ និងសុខភាពដោយការពិសារទឹកត្រចៀកកាំជាប្រចាំ និងដែលស្រ្តីជាមាតា ជាភរិយា មានសមត្ថភាព ចែកពេលវេលា ថែរក្សាគ្រប់គ្រងជំនួញ និងគ្រួសារ កូនបានក្នុងពេលតែមួយ លទ្ធផលពីការប្រកួត គឺអ្នកនាងជាប់ក្នុងលំដាប់ Top10 ។ កម្មវិធីទី២ គឺ Queen of Beauty World Korea ជ្រើសតាំងតំណាងដោយ គណៈកម្មការ Queen of Beauty World ប្រចាំនៅកម្ពុជា យោងទៅលើ Profile អ្នកនាងជា ម្ចាស់គ្លីនិក កែសម្ផស្ស ដែលទទួលស្គាល់ដោយអតិថិជនជាច្រើន មានស្នាដៃ ក្នុងផ្នែក វិស័យកែសម្ភស្ស ដែលចូលរួមដើម្បីរឹតចំណងម្ចាស់គ្លីនិកកែសម្ភស្ស ក៏ដូចជា Sponsor នៅអាសុី ទទួលបាន ជ័យលាភី ,Third Runner Up ។ និងទី៣ កម្មវិធី Ms United Nation Global Pageants អ្នកនាងត្រូវបានជ្រើសតាំងដោយ គណៈកម្មការ UNG ប្រចាំនៅ តំបន់អាសុី យោងទៅលើលទ្ធផលការងារ ប្រលងនៅ កូរ៉េ និងម៉ាឡេសុី ដែលការប្រលង Ms UNG នេះ ត្រូវបានសង្កត់ធ្ងន់ទៅលើការជួយលើកកំពស់ស្រ្តី ក្នុង វិស័យ ជំនួញ ក៏ដូចជាបង្កើតស្នាដៃ ក្នុងសង្គមជួយសង្គម កុមាកំព្រា ស្រ្តីទន់ខ្សោយ លុបបំបាត់ភាព អវិជ្ជា ភាពស្រេកឃ្លានក្នុងសង្គម និងការថែរក្សា សុខភាព សម្រស់ទាំង mental និងphysical ។

គួបញ្ជាក់ផងដែរថា អ្នកនាង ម៉ន ថារ័ត្ន គឺជាកូនទី៤ក្នុងគ្រួសារកសិករមួយដែលមានជីវភាព អ្នកក្រខ្សត់ ហេីយបានពុះពាររៀនសូត្រ តស៊ូរហូតទទួលបានជោគជ័យបន្តបន្ទាប់ ដោយអ្នកនាងបានបង្កេីតមុខជំនួញបន្តកន្ទុយ មានហាងលក់កាបូប ហាងសាឡន ហេីយកាន់តែពង្រីកមុខរបរកាន់តែធំ រហូតដល់ពេលនេះអ្នកនាងក្លាយជានាយិកា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center ផងដែរ៕