(ភ្នំពេញ)៖ ពិតជាមហាព្រឹត្តិការណ៍ដ៏ធំ ដែលគ្រួសារ T&L Natural ទូទាំងប្រទេស បានបើកសិក្ខាសាលាមួយដោយមានអ្នកចូលរួមប្រមាណ១០០០នាក់ ដើម្បីសិក្សាពីកម្មវិធីជាច្រើន ជួបជាមួយនាយិកា លោកស្រី លាង ធារ៉ា រួមជាមួយមេធីមតាមក្រុមនីមួយៗ ហើយកាន់តែពិសេសនោះគឺកម្មវិធីនេះក៏បានចូលរួម ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
មហាព្រឹត្តិការណ៍ ដ៏ធំនេះបានរៀបចំឡើង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកោះពេជ្រ អាគារ G ក្រុមហ៊ុនផលិតផលម៉ាក T&L Natural បានជួបជុំគ្រួសារ T&L ចំនួន១០០០នាក់ លើកទី២ នៅកោះពេជ្រ អាគារ G ដោយបានរៀបចំសិក្ខាសាលា ស្តីពីវគ្គក្បួនលក់ដាច់ និងដាក់គោលដៅ និងមានការបង្វឹកធីម គោលដៅមួយទៀតគឺគ្រួសាររបស់ T&L Natural ក៏បានប្រមូលមូលនិធិទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។
បើតាមលោកស្រី លាង ធារ៉ា ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលម៉ាក T&L Natural បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ជារឿយៗគ្រួសារ T&L Natural តែងតែមានកម្មវិធីជួបជុំគ្នា ជាក់ស្តែងកាលពី៥ខែមុន ជួបជុំ៥០០នាក់ តែកម្មវិធីជួបជុំលើកនេះគឺកើនឡើង១០០០នាក់ នេះសរបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនលោកស្រីតែងតែមានការយកចិត្តទុកដាក់ ទៅដល់សមាជិកគ្រប់រូប និងតែងតែមានគន្លឹះសំខាន់ៗ ចែករំលែកដល់ពួកគាត់ជាប់ជានិច្ចផលិតផលល្អ មានគុណភាពល្អ ធ្វើឲ្យអតិថិជនមានទំនុកចិត្តដោយសារតែហេតុផលទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន ចេះតែមានសមាជិកច្រើនឡើងជាលំដាប់។
លោកស្រី បន្តថា ជាទូទៅក្រុមហ៊ុនរបស់យើង ក្រៅពីការលក់ផលិតផលរបស់ខ្លួន ក៏តែងចូលរួមសកម្មភាពការងារសប្បុរសធម៌ជាហូរហែ ដើម្បីជួយដល់ការងារសង្គម។ ជាក់ស្តែងនៅថ្ងៃជួបជុំ សមាជិកចំនួន១០០០នាក់នេះដែរ យើងក៏មានការប្រមូលមូលនិធិជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាចំណែកខ្លះជួយដល់សង្គមផងដែរ។
នៅក្នុងមហាព្រឹត្តិការណ៍ ជួបជុំគ្រួសារ T&L Natural ទូទាំងប្រទេស ក្រៅពីការជួបជុំសិក្សាវគ្គមួយចំនួន ហើយក៏មានភាពសប្បាយរីករាយ ទទួលទានអាហារពេលល្ងាចរួមគ្នា បានបង្កើនភាពសិ្នទ្ធស្នាល និងមានកម្មវិធីចាប់រង្វាន់ផ្សេងៗផងដែរ៕