(ភ្នំពេញ)៖ លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ នេះ បានតែងកំណាព្យចំនួនល្បះគោរពជូនពរដល់លោកឪពុក និងអ្នកម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់របស់លោក។

នៅក្នុងកំណាព្យចំនួន៤ល្បះនេះ លោក សុខ សុក្រឹត្យា បានបួងសួងដល់បុណ្យគុណរបស់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក តាមអភិបាលប្រោសព្រំ ឃុំគ្រងអ្នកមានគុណទាំងពីររបស់លោក មានសុខភាពល្អ រួចផុតពីរោគា និងទុក្ខកង្វល់ទាំងឡាយ។

លោក ក៏បានសូមឱ្យឆ្នាំថ្មី ឆ្នាំ២០២០មកដល់នាពេលខាងមុខនេះ លោកឪពុក អ្នកម្តាយរបស់លោក បានជួបតែក្តីសុខសុភមង្គល និងទទួលបាននូវពរទាំង៤ប្រការរបស់ព្រះសម្មាសម្ពុទ្ធ៕