(ភ្នំពេញ​)៖​ អគ្គនាយិកា​ក្រុមហ៊ុន​ Theara Leang Co.,LTD លោកស្រី​ លាង​ ធារ៉ា​ ដែលមានងារជាជំទាវ​រូបស្អាត​ និងជាស្ត្រីលាក់មុខ​ ក្នុងការជួយបណ្តុះបណ្តាលស្ត្រីឲ្យមានភាពក្លាហាន​ បោះជំហានឆ្ពោះទៅរកភាពជោគជ័យ​ ជារឿយៗពី១ឆ្នាំទៅ១ឆ្នាំ​ ឲ្យតែលោកស្រីទៅលេងប្រាសាទអង្គរវត្ត​ នាខេត្តសៀមរាប​ លោកស្រីមិនដែលមេីលរំលងពីការស្លៀកឈុតបុរាណ​ ដេីរបង្អួតភ្នែកភ្ញៀវទេសចរណ៍​ជាតិ​ និងអន្តរជាតិ​នោះទេ គឺលោកស្រីតែងតែដឹកនាំស្ត្រីៗស្លៀកឈុតបុរាណ​។

ដោយឡែកសម្រាប់ឆ្នាំនេះ​ គឺថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ក្រុមហ៊ុនផលិតផល​ T&L ដឹកនាំដោយលោកស្រី លាង​ ធារ៉ា​ ជាអគ្គនាយការ​ និង​អ្នកនាង​ ឃុត​ ចាន់ត្រា​ តំណាងធំរបស់ក្រុមហ៊ុន​ បានរៀបចំការជួបជុំស្រ្តី​ ៣៦០នាក់​ បង្វឹកពីការលក់​នៅ​ សណ្ឋាគារ​ Le Meridien Angkor និងស្លៀកសំលៀកបំពាក់បុរាណខ្មែរដេីរនៅប្រាសាទផ្អេីលអស់ខេត្តសៀមរាប។

បេីតាម​ លោកស្រី​ លាង​ ធារ៉ា​ បាននិយាយនូវសារខ្លី​ ចេញពីចិត្តថា​ «ឆន្ទៈរបស់ខ្ញុំធំលើសពីការយល់ឃើញសាមញ្ញក្នុងភ្នែកបុគ្គល សាមញ្ញ តែវាអស្ចារ្យក្នុងគំនិតរបស់បុគ្គលអស្ចារ្យ​ ដែលអាចមើលឃើញតែប៉ុណ្ណោះ ស្ត្រី ជាឆ្អឹងខ្នងគ្រួសារ ស្ត្រី ជាឆ្អឹងខ្នងសង្គមជាតិ»

នាពេលកន្លងមក​ លោកស្រី​ លាង​ ធារ៉ា​ ធ្លាប់បានរៀបចំកម្មវិធីជាច្រេីន​ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលជួយ​ ដល់ស្ត្រីៗអោយមានការវិវត្តន៍ខ្លួនទៅមុខ​ មានភាពរឹងមាំ​ និងក្លាយទៅជាស្ត្រីជោគជ័យមិនតិចនោះទេ​ ហេីយលោកស្រី​ក៏ត្រូវបានសមាជិក​ តំណាងចែកចាយទាំងអស់​ គោរព​ស្រលាញ់​ ថែមទាំងយកធ្វេីជាស្ត្រីគំរូរបស់ពួកគាត់ផង។ ​ លោកស្រី​ លាង​ ធារ៉ា​ បានបន្តបណ្តុះបណ្តាលបង្វឹកស្ត្រីៗជាច្រេីន​ ដែលមិនមានភាពរឹងមាំ​ មិនទាន់មានគោលជំហរឈរដោយខ្លួនឯង​ អោយចេះរកស៊ី​ និងស្របតាមគោលការរបស់រាជរដ្ឋាភិបាល​ គាំទ្រនិងលេីកស្ទួយស្ត្រី​ ដោយលោកស្រីរ៉ាបរងការចំណាយទាំងអស់​ មិនដែលអោយអ្នកចូលរួមចំណាយថវិកា ឬចំណាយថវិកាទិញសំបុត្រចូលរួមនោះទេ​ គឺបេីកឱកាសឲ្យស្ត្រីទាំងអស់៕