(ភ្នំពេញ)៖ គម្រោង «បុរី ទីលាង ដង្កោ ហ្គ្រីនផាក» របស់ លោក ឧកញ៉ា ឡាង ទីលាង ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវរដ្ឋ ៣០ម៉ែត្រ(ព្រៃស) ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងធនាគារ ហ្វីលីព នៅថ្ងៃទី២៧ ខែតុលានេះ បានប្រកាសរួមនូវកិច្ចសហប្រតិបត្តិការផ្ដល់ «ឥណទាន គេហដ្ឋាននិង ភាពជាដៃគូ » សម្រាប់គម្រោង បុរី ទីលាង ដង្កោ ហ្គ្រីនផាក ដើម្បីជួយសម្រួលដល់អតិថិជន ដែលមានបំណងទិញគេហដ្ឋានសម្រាប់រស់នៅ និងវិនិយោគរបស់គម្រោង ឲ្យកាន់តែមានភាពងាយស្រួល ទទួលបានឥណទានដែលល្អបំផុត។
ធនាគារ ហ្វីលីព ជាធនាគារ ធំមួយក្នុងចំណោមធនាគារ ដែលបានសហការនិងធ្វើជាដៃគូ ជាមួយគម្រោង បុរី ទីលាង ដង្កោ ហ្គ្រីនផាក សម្រាប់ ការផ្ដល់ ឥណទាន គេហដ្ឋាន ដល់អតិថិជន ដែលមានបំណងទិញគេហដ្ឋានសម្រាប់រស់នៅ និងវិនិយោគ នៅគម្រោងបុរី ទីលាង ដង្កោ ហ្គ្រីនផាក។
លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព មានប្រសាសន៍ថា «តាមរយៈកិច្ច សហប្រតិបត្តិការ នេះប្រជាជនកម្ពុជា អាចស្នើសុំឥណទាន ពីធនាគារហ្វីលីព សម្រាប់ ទិញ គេហដ្ខានគម្រោង បុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាមួយទំហំឥណទាន រហូតដល់៨៥% អត្រាការប្រាក់ប្រចាំឆ្នាំ ៧.៩៩% និងរយៈពេលកម្ចី រហូត ដល់ទៅ ២៥ឆ្នាំ»។
នៅក្នុង ពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នារវាង គម្រោង បុរី ទីលាង ដង្កោ ហ្គ្រីនផាក និងធនាគារ ហ្វីលីព លោកឧកញ៉ា ឡាង ទីលាង ដែលជាអគ្គនាយក នៃ ក្រុមហ៊ុន ធីអិល (ខេមបូឌា) ប្រផឹធី ឌីវីឡុបម៉ិន ឯ.ក បាន មានប្រសាសន៍ថា «ឥណទានគេហដ្ឋាន ដែលសហការគ្នារវាង ធនាគារ ហ្វីលីព និង គម្រោងបុរី ទីលាង ដង្កោ ហ្គ្រីនផាក គឺផ្ដល់ភាពឈ្នះ-ឈ្នះ ដល់ទាំង ធនាគារ និង ទាំងអ្នកអភិវឌ្ឍគម្រោង ក៏ដូចជាផ្ដល់ ជម្រើសឥណទានកាន់តែងាយស្រួល និង កាន់ តែ ពិសេស ដល់អតិថិជន ដែលត្រូវការទិញគេហដ្ឋានសម្រាប់រស់នៅ និង វិនិយោគ នៅ គម្រោងបុរី ទីលាង ដង្កោ ហ្គ្រីនផាក»។
បើតាមថ្នាក់ដឹកនាំ គម្រោងបុរី ទីលាង ដង្កោ ហ្គ្រីនផាក អ្វីដែល កាន់តែពិសេសថែមទៀត នៅក្រោម កម្មវិធី ឥណទាន គេហដ្ឋាន គឺកម្ចីពីធនាគារ ពុំចាំបាច់មានទ្រព្យបញ្ចាំទេ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោងបុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាការសេ្រច ជាពិសេស សម្រាប់អតិថិជនដែលទិញគេហដ្ឋាន។ គម្រោង «បុរី ទីលាង ដង្កោ ហ្គ្រីនផាក » មានទីតាំងស្ថិតនៅជាប់នឹងផ្លូវរដ្ឋ ៣០ ម៉ែត្រ ព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ថាបនិកគម្រោងដោយ លោក ឧកញ្ញ៉ា ឡាង ទីលាង ដែលមានទំហំដីសរុបចំនួន ២០ហិកតា និងមានចំនួនផ្ទះសរុប ជិត១០០០ខ្នង មានប្រភេទផ្ទះជាច្រើនដូចជា វីឡាទោល,វីឡាភ្លោះ,ផ្ទះអាជីវកម្ម ,វីឡាកូនកាត់។ គម្រោងស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងលាតសន្ធឹងលើផ្ទៃដី ២០ ហិចតា ដែលលោកអ្នកចំណាយត្រឹមតែ ១៥ នាទីពីផ្សារទំនើបអ៊ីអន ៣,២០ នាទីពីប្រលានយន្តហោះអន្តរជាតិថ្មី ,១០ នាទីពីផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រឹមតែ ៥ នាទីពីផ្លូវជាតិលេខ៣។ ហើយកាន់តែពិសេសនៅក្នុងគម្រោងមានផ្លូវច្រើនខ្វាត់ខ្វែងដូចជា ផ្លូវភ្លោះបុរី ២០ ម៉ែត្រ ផ្លូវរដ្ឋ ១៦ម៉ែត្រ ៣ខ្សែកាត់ទទឹងក្នុងបុរី និងផ្លូវទំហំ ៨ម៉ែត្រជាច្រើនខ្សែទៀត មិនត្រឹមតែប៉ុណ្ណោះគម្រោងក៏មានជា អាគារពាណិជ្ជកម្ម ៧ជាន់ មជ្ឈមណ្ឌលហាត់ប្រាណ អាងហែលទឹក ស្ទីមសូរណា សួនច្បារ កន្លែងក្មេងលេង ផ្សារទំនើបកម្ពស់3ជាន់ ទំហំ ១ហិកតា រោងកុន និងសាលារៀនអន្ដរជាតិផងដែរ។ លោកអ្នកអាច ចូលទៅកាន់ផេក https://www.facebook.com/112061130711874/posts/364844262100225/