(ភ្នំពេញ)៖ អតីតពិធីការិនី ស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ិន នារីរ័ត្ន (ហៅ ស៊ិន ស្រីរ័ត្ន) និងស្វាមី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នេះ បានសម្រេចបោះទុនបើកសាខាថ្មីភោជនីយដ្ឋាន ហុកកៃដូ សាច់អាំងជប៉ុន (Hokkaido Japanese BBQ & Sushi) សាខាទីll នៅខណ្ឌទួលគោក ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន និងផ្តល់ភាពងាយស្រួលបន្ថែមជូនអតិថិជនផងដែរ។
អ្នកនាង ស៊ិន នារីរ័ត្ន ដែលជាម្ចាស់ភោជនីយដ្ឋាន អាហាជប៉ុន Hokkaido Japanese BBQ & Sushi ll បានប្រាប់អោយដឹងថា មូលហេតុ ដែលអ្នកនាងសម្រេចបោះទុនបើកសាខាទី២ នៅទីតាំងផ្លូវ 566 , បឹងកក់២ ខណ្ឌទួលគោក នេះគឺដោយសារតែសាខាទី១មានអតិថិជនគាំទ្រច្រើនលើសលប់ ដូច្នេះដើម្បីផ្តល់ភាពងាយស្រួល និងចង់ជម្រុញអោយហាងរបស់អ្នកនាង កាន់តែខិតមកជិតខ្លួនអតិថិជនទើប អ្នកនាងសម្រេចរើសទីតាំងនេះ បើកសាខាទី២ ដូច្នេះបងប្អូនដែលនៅខណ្ឌ សែនសុខ ឬស្សីកែវ ឬក៏មានទីតាំងនៅជិតៗនេះ អាចអញ្ជើញមកសាខាទី២នេះបាន ហើយបើនិយាយពីរសជាតិ និង សេវាកម្មគឺមានភាពល្អមិនអោយអតិថិជនខកបំណងទេ ព្រោះថាអ្នកនាង និងស្វាមីជាអ្នកគ្រប់គ្រងហាងផ្ទាល់ ។
អ្នកនាងបានប្រាប់អោយដឹងទៀតថា ចំណុចខ្លាំងរបស់ ភោជនីយដ្ឋាន Hokkaido របស់អ្នកនាង គឺមានរសជាតិឆ្ងាញ់ប្លែក ហើយទឹកជ្រលក់គឺធ្វើឡើងតាមរូបមន្តពិសេស ស្វាមីអ្នកនាងជាអ្នកផ្សំគ្រឿងពិសេសផ្ទាល់ដៃតែម្តង។ អតិថិជនដែលមកទទួលទានហើយតែងតែជាប់ចិត្តនិងអញ្ជើញមកជាប្រចាំ ហើយបើនិយាយពីមឺនុយមុខម្ហូបនៅភោជនីយដ្ឋានគឺមានច្រើនមុខ។
ដោយឡែកលោក លី មីងធើ ដែលជា ស្វាមីរបស់អ្នកនាង ស៊ិន នារីរ័ត្ន និងជាម្ចាស់ភោជនីយដ្ឋាន Hokkaido បានប្រាប់ឲ្យដឹងថា សម្រាប់សាខាទី២នេះ លោកបានចំណាយទុនប្រមាណ ៨០ម៉ឺនដុល្លារ ក្នុងការបើកសាខាថ្មីនេះ ហើយក្រោយពីភោជនីយដ្ឋាន បើកសាកល្បង១ខែមកនេះ គឺទទួលបានការគាំទ្រច្រើនពីអតិថិជន មិនចាញ់សាខាទី១ទេ ទោះបីជាយ៉ាងណា លោកក៏បានបង្ហើបអោយដឹងថា ឆាប់ខាងមុខនេះ លោកនឹងបើកសាខាទី៣បន្តទៀត ទីតាំងគឺនៅខេត្តព្រះសីហនុតែម្តង៕