(ភ្នំពេញ)៖ បច្ចុប្បន្នជំនាញផ្នែកបច្ចេកទេស កំពុងតែមានការវិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងឡើងៗ ហើយតម្រូវការវិស័យមួយនេះក៏មានច្រើន ដោយសារតែសម្លឹងឃើញតម្រូវការបែបនេះហើយ ទើបសាលាអន្តរជាតិ IT Academy STEP Cambodia សម្រេចជ្រើសរើសកម្ពុជា បើកសាលាដែលជាសាខាដំបូងនៅតំបន់អាស៉ី និងត្រៀមបើកសាខាបន្តបន្ទាប់នៅបណ្តាប្រទេសផ្សេងៗទៀតផងដែរ។

លោកស្រី Nataly Rodionova នាយិកាវិទ្យាស្ថានអន្ដរជាតិ IT Academy STEP Cambodia បានប្រាប់អ្នកសារព័ត៌មានឲ្រដឹងនៅថ្ងៃបើកសម្ពោធសាលារបស់ខ្លួនថា សាលាមានសាលានៅតាមបណ្តាលប្រទេសផ្សេងៗជាង២០ប្រទេសមកហើយ នៅប៉ែកអឺរ៉ុប ហើយសម្រាប់តំបន់អាស៉ីកម្ពុជាគឺជាប្រទេសដំបូង សាខាបន្ទាប់គឺត្រៀមបើកនៅវៀតណាម។ បច្ចុប្បន្នសាលាមានសិស្សប្រហែលជា១០០នាក់ ដែលសិក្សាផ្នែក ជំនាញសរសេរ App ផ្នែកឌីហ្សាញ និង ជំនាញបច្ចេកទេសជាច្រើនទៀត។

លោកស្រីបានប្រាប់ទៀតថា លោកស្រីពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ហើយលោកស្រីរំពឹងថា នៅថ្ងៃអនាគត វិស័យមួយនេះ នឹងកាន់តែរីកចម្រើនបន្ថែមទៀត។

ការបង្ហាញសុទិដ្ឋិនិយមរបស់អ្នកជំនាញកម្មវិធីសិក្សាផ្នែកឌីជីថលអន្ដរជាតិរូបនេះ បន្ទាប់ពីអ្នកស្រីបានបើកសាខា IT Academy STEP នៅប្រទេសកម្ពុជា ដែលជាសាខាដំបូងនៅអាស៊ី ដោយផ្ដោតលើកម្មវិធីសិក្សាសំខាន់ៗ ២ ទី១-ជំនាញសរសេរកម្មវិធី និងទី២-ជំនាញរចនាម៉ូដ ក៏ដូចជាការបង្រៀនកូនក្មេងផងដែរ ។

លោកស្រីគូសបញ្ជាក់ថា មុនលោកស្រី សម្រេចបើកសាលានេះ លោកស្រីបានបើកការបង្រៀនផ្នែកនេះ តាមONLINE ប្រមាណ៥ឆ្នាំមកហើយ ឃើញថាសិស្ស និស្សិតគាត់មានសមត្ថភាព ក្នុងការចាប់យកជំនាញនេះបានមិនចាញ់សិស្សនៅប្រទេសផ្សេងៗទេ។ លោកស្រីថា វិស័យឌីជីថលនៅកម្ពុជា បច្ចុប្បន្នកំពុងតែអភិវឌ្ឍន៍ ពិសេសសេដ្ឋកិច្ចផ្នែកឌីជីថល។ ដូច្នេះតាមរយៈការនាំយកជំនាញសិក្សាទាំងពីរមកកម្ពុជា លោកស្រីរំពឹងថា រួមចំណែកជំរុញការអភិវឌ្ឍវិស័យកុំព្យូរទ័រដល់សិក្សានុសិស្សកម្ពុជា ពិសេសរួមចំណែកអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជាកាន់តែខ្លាំងទៀត។

ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ដែលសាលាជាច្រើន ត្រូវបិទការសិក្សាផ្ទាល់ក្នុងថ្នាក់ ហើយធ្វើការសិក្សាតាម Online ក្ដី តែវិស័យឌីជីថល នៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការងារ និងសេដ្ឋកិច្ច។ ហេតុនេះ នៅថ្ងៃអនាគត លោកស្រីរំពឹងថា សាលា IT Academy STEP Cambodia នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំផ្នែកឌីជីថលនៅកម្ពុជា។

ជាមួយគ្នានោះលោកស្រីបានប្រាប់អោយដឹងទៀតថា នៅក្នុងឱកាសបើកសម្ពោធ សាលាថ្មីនេះ ខាងសាលាមានការបញ្ចុះតម្លៃ៥០% សម្រាប់សិស្សដែរចង់មកចុះឈ្មោះរៀនជំនាញណាមួយនៅសាលា។ សាលទទួលសិស្សចាប់ពីអាយុ៧ឆ្នាំឡើង។ចង់ដឹងព័ត៌មានលម្អិត អាចទំនាក់ទំនងសាលាបាន ទីតាំងនៅ អគាលេខ១០៧ ភូមិ៤ ផ្លូវអេអេនហ្សឹត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕