(ភ្នំពេញ)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវកម្មវិធីប្រូម៉ូសិន «ត្រឡប់មកវិញ កាន់តែអស្ចារ្យ» កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ ធនាគារ ហ្វីលីព បានឈានដល់ការចាប់រង្វាន់ផ្សងសំណាងលើកទី១ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរស័ព្ទ Samsung Galaxy Z Fold4 ចំនួន៥រង្វាន់ និងទឹកប្រាក់៨៨៨ដុល្លារ ចំនួន៥រង្វាន់ ។
កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ហ្វីលីព និងមានការផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុកផ្លូវការ របស់ធនាគារ។
នេះគឺជាកម្មវិធីចាប់រង្វាន់លើកទី១ សម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលបានដាក់ប្រាក់សន្សំជាមួយធនាគារ ចាប់តាំងពីដើមឆ្នាំ២០២៣។ ដើម្បីបង្ហាញអំពីតម្លាភាព ក្នុងការចាប់រង្វាន់នេះ ធនាគារ ហ្វីលីព បានជ្រើសរើសយកការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកអតិថិជនដែលឈ្នះរង្វាន់ទាំង១០រូប។
កម្មវីធីប្រូម៉ូសិន «ត្រឡប់មកវិញ កាន់តែអស្ចារ្យ» នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ដែលកម្មវិធីចាប់រង្វាន់លើកទីពីរនឹងប្រារព្ធឡើងនៅខែតុលា ហើយកម្មវិធីចាប់រង្វាន់ធំនឹងប្រារព្ធឡើងនាដើមឆ្នាំក្រោយ។
សម្រាប់អតិថិជនថ្មី ឬអតិថិជនដែលមានស្រាប់ ក៏អាចរីករាយនឹងប្រូម៉ូសិននេះផងដែរ ដោយគ្រាន់តែធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី១០០០ដុល្លារឡើងទៅ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនរួមមាន រថយន្ត Ford Everest Titanium 2023 (១រង្វាន់) រថយន្ត Ford Ranger Wildtrak 2023 (១រង្វាន់) ទូរស័ព្ទ Samsung Galaxy Z Fold4 (១៥រង្វាន់) និងរង្វាន់សាច់ប្រាក់សុទ្ធ ៨៨៨ដុល្លារ (១៥រង្វាន់)។
សម្រាប់អតិថិជនឈ្នះរង្វាន់ទាំង ១០នាក់ដំបូង ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់តាមរយៈលេខទូរសព្ទរបស់ផ្នែកបម្រើសេវាកម្មអតិថិជន: 086 930 000 ឬ 089 989 818 ឬ 088 465 9999។
អំពីធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ ដែលផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង ៧០សាខា ទូទាំងប្រទេស។