(ភ្នំពេញ)៖ ជាហាងតែគុជ មានប្រភពមកពី តៃវ៉ាន់ ដែលមានឈ្មោះល្បីល្បាញ «ខយ» ទទួលបានការគាំទ្រពីអតិថិជនរាប់ម៉ឺន រាប់សែននាក់ ហើយសព្វថ្ងៃ «ខយ» ក៏មានសាខាជាច្រើន នៅបណ្តា១០ ប្រទេសផ្សេងទៀតលើពិភពលោកផងដែរ។

យ៉ាងណាមិញ បើគិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ វត្តមានរបស់ហាងតែគុជខយនៅក្នុងប្រទេសកម្ពុជា មានរយៈពេល៨ឆ្នាំហើយ ព្រមទាំងទទួលបានឈ្មោះបោះសឡេង ជាហាងតែគុជឈរលំដាប់ លេខមួយ ក្នុងស្រុកខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជនដោយសាររសជាតិតែឆ្ងាញ់ និងតម្លៃសមរម្យ។

បច្ចុប្បន្ននេះ ខយ តេកម្ពុជា មានសាខាទាំងអស់សរុបជាង ៣០សាខា ព្រមទាំងមានបុគ្គលិកប្រហែល ៥០០នាក់ ដែលរង់ចាំបម្រើសេវាកម្មជូនអតិថិជនយ៉ាងដិតដល់ជានិច្ច។

កម្មវិធីសម្ភោធជាផ្លូវការសាខា ខយ រាជធានីភ្នំពេញ ដែលជាសាខាទី៣០ របស់ខយ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួម គាំទ្រពីអតិថិជនរាប់ពាន់នាក់ និងម៉ាកល្បីៗជាច្រើន។ គួររំលឹកផងដែរថា សាខា ខយ ភ្នំពេញ ជាសាខាធំជាងគេបង្អស់លើពិភពលោក មានកម្ពស់៣ជាន់ បរិយាកាសធំទូលាយល្អ ទទួលភ្ញៀវបានរហូតដល់៣០០នាក់។ នាបំណាច់ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុន ខយ ក៍មានគម្រោងបើកបន្ត១៥ សាខាបន្ថែមទៀតតាមបណ្តាខេត្ត ក្រុងមួយចំនួនរួមមានខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត។